ភ្នំពេញ ៖ យោងតាមបណ្តាញព័ត៌មានក្នុងស្រុកមួយ បានថតរូបផ្សាយមុននេះ ឃើញថា មានស្លាកយីហោរបស់ក្រុមហ៊ុនចិនមួយ បានសរសេរខ្លឹមសារថា «ការិយាល័យលក់» ដោយអក្សខ្មែរ និងអក្សរចិន រំលេចពណ៌ក្រហមឆ្អិនឆ្អៅ ប៉ុន្តែអ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ និងមហាជនមានការហួសចិត្តនោះ គឺអក្សរខ្មែរ បែរជាសរសេរជួរឈរទៅវិញ ។


នៅក្នុងគេហទំព័រដដែលបញ្ជាក់ថា ក្រុមហ៊ុនចិន ដែលដាក់ផ្ទាំងអក្សរបញ្ឈរបែបនេះ គឺមានទីតាំងនៅទល់មុខក្រុមហ៊ុន Cellcard ខាងលិចវិមានឯករាជនោះឯង។សូមអាជ្ញាធរពាក់ព័ន្ធមេត្តា ជួយមើលផងទាន៕