ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ទើបចេញលក់ជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ជាមួយការរចនាតែមថ្មី ដោយការរួមបញ្ចូលគ្នារវាងសរសៃពណ៌មានឆ្អិនឆ្អៅលាយឡំជាមួយប្លាទីនចែងចាំង រំលេចដោយក្រឡាពេជ្រយ៉ាងឥតខ្ចោះ និងមានអ្នកទៅទិញមកជិះធ្វើទ្រព្យសំណព្វចិត្តស្រលាញ់ពេញបេះដូង។

ជាក់ស្តែង បុរសម្នាក់នេះ គ្រាន់តែម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ប្រកាសលក់នៅលើទីផ្សារកម្ពុជា ភ្លាម ក៏បានវេចលុយទៅទិញភ្លែត ប៉ុន្តែគាត់មិនយកមកជិះសម្រាប់ធ្វើដំណើរដូចគេឯងទេ បែរជាយកម៉ូតូដ៏ថ្មីសន្លាងស៊េរីចុងក្រោយរបស់ហុងដាឌ្រីម ទៅកែច្នៃអូសរ៉ឺម៉កកង់បីសម្រាប់ដឹកភ្ញៀវយ៉ាងរំភើយ ធ្វើឲ្យមហាជនជាច្រើននាក់ មានការភ្ញាក់ផ្អើល និងខ្លះទៀតលាន់មាត់ថាមិនទាន់បានទិញម៉ូតូHonda Dream ស៊េរីឆ្នាំ ២០២០ជិះផង បែរល្បងរត់ម៉ូតូកង់បីនេះ ទិញយកមកអូសរ៉ឺម៉កកង់បី ធ្វើហីទៅវិញ។


សូមបញ្ជាក់ថា Honda Dream ស៊េរីឆ្នាំ២០២០ នេះ មិនខុសពីស៊េរីឆ្នាំមុនៗប៉ុន្មានទេ ដោយនៅតែបំពាក់មកម្លាំងម៉ាស៊ីន សេ ១២៥ ប្រើចង្កឹះលេខប្រព័ន្ធ៤លេខ (លេខវិល) ដដែល។ ចំពោះតម្លៃវិញ នៅម្ដុំគិរីរម្យ មានតម្លៃមធ្យម ២ ៥៥០ដុល្លារ (អាចខុសគ្នាពីហាងមួយទៅហាងមួយ និងមានតម្លៃលើនេះ សម្រាប់ការបង់រំលស់)៕