ថ្មីៗនេះតារាសម្តែងរូបស្រស់ស៊ិចស៊ីកញ្ញា ពេជ្រ អាវីហ្សា បានលេចមុខក្នុងកម្មវិធីកម្សាន្តសប្បាយ រីករាយដ៏សម្បូរបែប Killer Karaoke Cambodia រដូវកាលទី 5 ក្រោយពីរយាលពីសិល្បៈមួយរយៈ។ជួបជាមួយពីធីករដ៏ខ្យូតៗបែបបិសាចដែលមានដូចជាលោក ជា វិបុល – លោក វិសាល – កញ្ញា ថន លក្ខិណា – កញ្ញា ប៉ែន ស្រីពេជ្រ នៅក្នុងកម្មវិធីទូរទស្សន៍ដ៏មានប្រជាប្រិយមួយនេះបានធ្វើឲ្យកញ្ញា ពេជ្រ អាវីហ្សា បាក់លងតែម្តងដែលត្រូវប៉ះជាមួយវិញ្ញាសារ ‘’ផ្លូវបិសាច’’ យ៉ាងរន្ធត់ញ៉ាប់ញ័រ។ វិញ្ញាសារ ‘’ផ្លូវបិសាច’’  របស់កម្មវិធី Killer Karaoke Cambodia រដូវកាលទី 5 នេះពិតជាមិនធម្មតា ឡើយ គឺតម្រូវឲ្យអ្នកដែលហ៊ានលេងដើរកាត់សត្វជាច្រើនប្រភេទយ៉ាងគួរឲ្យព្រឺឆ្អឹងខ្នង ដែលពេល ទស្សនាហើយគឺអាណិតផង ទប់សំណើចមិនបានផង ព្រោះតែសភាពទ្រោមខ្លួនរបស់អ្នកត្រូវដើរលើ ផ្លូវដ៏រន្ធត់មួយនេះ។  

 

គួរបញ្ជាក់ផងដែរថាសម្រាប់រដូវកាលថ្មីនេះកម្មវិធីដ៏ព្រឺព្រួច Killer Karaoke Cambodia មានរង្វាន់ ជាទឹកប្រាក់រហូតដល់ 5,555 ដុល្លា ប្រចាំសប្តាហ៍ និងកាន់តែអស្ចារ្យសម្រាប់ម្ចាស់ជ័យលាភីក្នុង រដូវកាលថ្មីនេះដែលមានរង្វាន់ជាទឹកប្រាក់ដល់ទៅចំនួន 55,555 ដុល្លា។កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV រៀងរាល់ថ្ងៃសៅរ៍ចាប់ពីម៉ោង 8 យប់តទៅ!!

ឧបត្ថម្ភផ្ដាច់មុខដោយ៖

Anchor Radler: ឈ្ងុយឆ្ងាញ់ ស្រស់ស្រាយ ក្រឡាប់ភ្លាមសប្បាយភ្លែត!

https://www.facebook.com/HMHDTV/videos/2981711485236742/