ភ្នំពេញ៖ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ មានស្ត្រីម្នាក់បានមកលោតទឹកសម្លាប់ខ្លួននៅត្រង់ចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ពេលនេះ មាននារីម្នាក់ បានអះអាងថា ស្ត្រីដែលលោតទឹកធ្វើអត្តឃាតនោះ គឺជាម្តាយរបស់នាង ហើយមូលហេតុមកពី…
នារីដែលមកអះអាងថា ជាកូននោះ បានប្រាប់ថា ស្ត្រីរងគ្រោះដែលលោតទឹកសម្លាប់ខ្លួននោះ មានឈ្មោះហេន នាត អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិព្រែកប្រណាក ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ ម្តាយរបស់នាងមានជំងឺរ៉ាំរ៉ៃប្រចាំកាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

នារីឈ្មោះខេង ស្រីឡា អាយុ២៣ឆ្នាំ ជាកូនស្រីរបស់ស្ត្រីរងគ្រោះមាន បានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញ ម្ដាយរបស់នាង (ស្រ្តីរងគ្រោះ) បានចេញពីផ្ទះ ដោយមិនបានប្រាប់អ្នកណាទេ សូម្បីតែទូរស័ព្ទ ក៏មិនអាចទទួលការហៅចូលដែរ ។ លុះដល់ម៉ោង១រសៀល ក៏មានប្រជាពលរដ្ឋយកទូរស័ព្ទរបស់ម្តាយនាង តេប្រាប់នាងថា ម្ដាយរបស់នាងបានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា បាត់ហើយ ធ្វើឲ្យនាងរត់ចិត្តជាខ្លាំង ក៏ប្រញាប់ធ្វើដំណើរមកកន្លែងកើតហេតុតែម្តង។


សមត្ថកិច្ចបញ្ជាក់ថា នៅកន្លែងកើតហេតុ ស្រ្តីរងគ្រោះបានបន្សល់ទុក កាបូប ,ទូរស័ព្ទ, ស្បែកជើង១គូ និងសំបុត្រពេទ្យ ។ ចំណែកសពស្ត្រីរងគ្រោះលិចបាត់ ក្នុងទឹកទន្លេបាត់ទៅហើយ សមត្ថកិច្ចរកមិនទាន់រកឃើញនៅឡើយទេ៕