ដំឡូងបារាំង គឺជាដំណាំមើមមួយប្រភេទ ដែលគេដាំដុះច្រើនបំផុត នៅលើពិភពលោក ព្រោះតែវាសម្បូរទៅដោយ កាបូអ៊ីដ្រាត និងកាឡូរី ដែលផ្តល់ទៅឲ្យរាង្គកាយ បានយ៉ាងល្អ។​​ វាត្រូវបានគេយកទៅធ្វើជាបន្លែ អាហារសម្រន់ដ៏ឆ្ងាញ់ ពិសា និងពេញនិយមបំផុត។

ដើម្បីដាំដំឡូងបារាំងឲ្យបានល្អ គឺចាំបាច់ពឹងផ្អែកទៅលើបច្ចេកទេសក្នុងការដាំដុះ និងថែទាំ ដូចនេះក្នុងថ្ងៃនេះក្រុមការងារពួកយើង នឹងណែនាំពីបច្ចេកទេសដាំដំឡូងបារាំង ដូចខាងក្រោម៖

១. ការរៀបចំ​ពូជ​
– បណ្ដុះ​គ្រាប់ពូជ​ដំឡូងបារាំង​
– រក្សាទុក​ឃ្លាត​ពីគ្នា នៅ​ក​ន្លែ​មាន​កម្ដៅថ្ងៃ​គ្រប់គ្រាន់​

២. ការរៀបចំ​ដាំ​
– ជ្រួយដី ដាក់​ជី ស្រទាប់ដី​ខាងលើ​


– ពូនដី​កម្ពស់ ៨ ស​.​ម ។ គំលាត​ពី​ជួរ​មួយ​ទៅ ជួរ​មួយ​ប្រវែង ២៥-៣៥ ស​.​ម
– ប្រមូល​កម្ទេច​ដុំ​ដី និង​ស្មៅ​ចេញ​


– ដាំដំឡូង​បារាំង​គំលាត​ពី ១ ដើម ទៅ ១​ដើម​ប្រវែង ៣០ ស​.​ម ។​

៣. ការថែទាំ​
– ស្រោច​ទឹក​ឲ្យ​ទៀងទាត់​

– ពេល​ដំឡូងបារាំង ដុះ​បាន​កម្ពស់​ប្រហែល ៥​ទៅ ១០ ស​.​ម ត្រូវ​ជ្រួយដី និង​ដាក់​ជី​បន្ថែម ។​
៤. ការប្រមូល​ផល​
– ស្លឹក​រីក​បែក​ល្អ ឬ​ស​ប្រែ​ពណ៌​ទៅជា​ពណ៌​លឿង អាច​ប្រមូល​ផល​បាន​ហើយ ៕