ភ្នំពេញ ម៉ូតូចំនួន២គ្រឿងត្រូវបានក្រុមចោរធ្វើសកម្មភាពលួចឆ្កឹះសោទ្វារផ្ទះប្រជាពលរដ្ឋយកទៅបាត់ដោយសុវត្ថិភាព កាលពីចន្លោះម៉ោង២ និង២៣នាទី និង ម៉ោង៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅបុរីតាំងលីម ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ។


ម៉ូតូ២គ្រឿងដែលត្រូវចោរលួចយកទៅបាត់នោះ ទី១ ម៉ាកហុងដាឃ្លី ពណ៌ស 2015 ស្លាកលេខ ភ្នំពេញ 1CW-8883 និងទី២ ម៉ាកហុងដាឌ្រីម ពណ៌ក្រហម ស្លាកលេខ បាត់ដំបង 1V-5971 ។
បើតាមការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពរបស់សមត្ថកិច្ច បានឲ្យដឹងថា មានករណីក្រុមចោរចូលគាស់ផ្ទះប្រជាពលរដ្ឋ ដោយលួចដោះកញ្ចក់ទ្វារខាងក្រោយផ្ទះ រួចចូលមកកាច់.កម៉ូតូចំនួន ២គ្រឿងយកទៅបាត់ដោយសុវត្ថិភាព ។


ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាកបានមកដាក់ពាក្យបណ្តឹងប៉ុស្តិ៍នគរបាលគោកឃ្លាង ដើម្បីឲ្យសមត្ថកិច្ចឲ្យជួយស្រាវជ្រាវស្វែងរកម៉ូតូរបស់ពួកគាត់ និងតាមចាប់ជនសង្ស័យទាំងនោះយកមកដាក់ទោសតាមច្បាប់ ៕