ខេត្តកំពត៖កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាឆក់យ៉ាងសកម្ម បានម្នាក់ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១៩ នៅក្នុងភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគីរី ។


ជនសង្ស័យ ឈ្មោះ អ៊ុក រ៉ាដូ ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅក្នុងភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ជាមុខសញ្ញាឆក់យ៉ាងសកម្មដែលធ្វើសកម្មភាពឆក់ក្នុងភូមិសាស្ត្រក្រុងកំពត កន្លងមក និងទើបតែចេញពីពន្ធនាគារថ្មីៗ មិនព្រមកែខ្លួន បែរជាធ្វើសកម្មភាពឆក់ដូចមុនដដែល ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕