ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការឃាត់ខ្លួនជនជាតិចិន៦នាក់ ពីបទចាប់បង្ខាំងបុរសជនជាតិចិនដូចគ្នា៤នាក់ខុសច្បាប់ និងជំរិតទារប្រាក់ដោយប្រើទារុណកម្ម ។

ប្រតិបត្តិការឃាត់ខ្លួនជនជាតិចិន៦នាក់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នំា២០១៩នេះ នៅចំណុចបុរីសុខសាន្ដ ស្ថិតក្នុងក្រុម១៤ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ រំដោះជនរងគ្រោះបាន៤នាក់ និងដកហូតសម្ភារៈវត្ថុតាង រួមមាន ទូរស័ព្ទដៃចំនួន៦គ្រឿង, ខ្នោះដៃចំនួន៤គូ, ពិលឆក់ចំនួន១, អត្តសញ្ញាណប័ណ្ណចិនចំនួន១, កាតធនាគារចំនួន១, ខ្សែចំណងជរ័មួយចំនួន, រថយន្តចំនួន១គ្រឿង, ប្រាក់ចំនួន១៥០០ដុល្លារ។


ជនសង្ស័យទាំង៦នាក់ និងវត្ថុតាង ត្រូវកម្លាំងការិយាល័យជំនាញ កសាងសណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕