រាជធានី​ភ្នំពេញ ៖ វប្បធម៌​«​កោរមិនដាក់ទឹក​» នា​ពេល​បុណ្យ​ទាន​គួរ​បញ្ឈប់​ហើយ សម្រាប់​ទំនិញ​និង​សេវាកម្ម នៅ​តាម​តំបន់​ទេសចរណ៍ ក្នុងស្រុក ព្រោះថា​មាន​តម្លៃ​ហួសការ​កំណត់​លើស​១០០​ភាគរយ​ទៀត​ក៏​មាន ។ តើ​មូលហេតុ​អ្វី​បានជា​អ្នកលក់ និង​អ្នក​ផ្តល់​សេវា​ទាំងនោះ នាំ​គ្នា​ដំឡើង​ថ្លៃ​ទំនិញ និង​សេវា ស្រេច​តែ​នឹង​ចិត្ត ពេល​មានបុណ្យ​ជាតិ និង​ថ្ងៃ​ឈប់​សម្រាក​ម្តង​ៗ ?

តាម​កា​រក​តើ​សម្គាល់ ក្រោយ​បុណ្យ​ទាន​ម្តង​ៗ​មានការ​រអ៊ូរទាំ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​គ្រប់​ទិស​ទី ក្លាយទៅជា​វប្បធម៌ «​កោរមិនដាក់ទឹក​»​នៅ​តាម​តំបន់​ទេសចរណ៍ ទៅ​ហើយ ដូច​ជា ៖ នា​រដូវ​ចូល​ឆ្នាំ​សកល ចូល​ឆ្នាំ​ចិន ចូល​ឆ្នាំ​ខ្មែរ សែន​ឆេ​ង​ម៉េ​ង​ចិន បុណ្យអុំទូក និង​ភ្ជុំបិណ្ឌ​នេះ​តែ​ម្តង ។ KBN សូម​លើកយក​ចំណុច​មួ​យមក​បង្ហាញ គឺ​កន្លែង​ជួល​តូប​អង្គុយ​លេង ក៏​មិន​លើកលែង​ដែរ គឺ​ឆ្លៀតឱកាស​ឡើងថ្លៃ​កប់​ពពក មិន​ថា​ម្ហូបអាហារ រឹតតែ​ឡើង​ហួស​ពី​ការ​ស្មាន​គឺ​កន្លែង​អង្គុយ​លេង រហូត​ដល់​ពេល​ខ្លះ ក៏​មានការ​ឈ្លោះប្រកែក​គ្នា ដោយសារ​តែ​ហូប​មិន​បាន​សួរ​តម្លៃ​មុន ហើយ​ក៏​ពុំ​មាន​តារាង​តម្លៃ​មុខម្ហូប​នីមួយ​ៗ ឫ​ក៏​មិន​ក​ម្ម៉​ង់ ក៏​ត្រូវ​បង់លុយ​ថ្លៃ​ជួល​ដែរ ។

ជាក់ស្តែង​គណនី​ហ្វេ​ស​ប៊ុ​កមួយ មានឈ្មោះ​ថា (​បង​គជ់​) បាន​ធ្វើការ​បង្ហោះ​វី​ដេ​អូ អម​ជាមួយ​ខ្លឹមសារ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា «​មោះ​មក​ទស្សនា​ផ្ទាល់​ពី​ទិ​ដ្ធ​ភាព​កាលពី​២៨ កញ្ញា ឆ្នាំ​២០១៩ នៅ​ឆ្នេរកែប ដែល​អ្នកលក់​នៅ​ទីនោះ កោរមិនដាក់ទឹកហើយ​ពិចារណា​ទាំងអស់​គ្នា ដំបូង​ឡើយ​អ្នកលក់​ថា តូប​តំលៃ ៥​ម៉ឺន​រៀល តែ​ទាល់​ក​ម្ម៉​ង់​ម្ហូបអាហារ ប្រាំ​មុខ​ទៅ ទើប​ហ្វ្រី​តូប​(​ឥត​គិតថ្លៃ​តូប​) ដោយ​តំលៃ​ម្ហូប​មួយ​មុខ តម្លៃ​៦​ម៉ឺន​រៀល អ៊ីចឹង​តែ​បើក​ម្ម៉​ង់ ក្រោម​ប្រាំ​មុខ តូប​មួយ ៥​ម៉ឺន​រៀល ដល់​តែ​ពេល​ចុង​ក្រោយ ម្ចាស់​តូប​និយាយ​ខ្លួនឯង​ដូច​ក្នុង​វី​ដេ​អូ​ថា បើ​អង្គុយ​មិន​ក​ម្ម៉​ង់​ម្ហូប​ហាង​គាត់​ទេ ត្រូវ​បង់ថ្លៃ​តូប ៥០​ដុល្លារ បើ​មិន​ជឿរ​មើល​វី​ដេ​អូ​អោយ​ចប់មិន​តែ​ប៉ុ​ណ្នោះ បើ​ភ្ញៀវ​ណា ចូល​អង្គុយ​ហើយ ដើរ​ចេញ​វា​គំរាម​ថា ត្រូវ​តែ​បង់ថ្លៃ​តូប​៥០​ដុល្លារ​ដែរ តើ​ខាង​មន្ទី​ទេសចរណ៍​ខេត្ត​កែប មាន​មើល​ឬទេ​អស់លោក កុំអោយ​ស្អុយ​អោយ​សោះ​ណាមិន​ត្រឹមតែ​ប៉ុ​ណ្នោះ ពេល​ភ្ញៀវ​នោះ គាត់​អញ្ជើញ​ចេញ​ទៅ ម្ចាស់​ហាង សុទ្ធតែ​យក​អង្ករ​មក​ក្រ​វាស​ចេញ​ទៀត​ផងពិចារណា​ផង ខាង​អស់លោក​ខេត្ត​កែប គួរ​គិត​ថា អស់លោក​ជា​អាជ្ញាធរ​ដែនដី មិន​ថា យ៉ាង​មិច​ទេ តែ​អោយ​វា​សមរម្យ​បន្តិច​ទៅ​»៕