រាជធានី​ភ្នំពេញ ៖ ផ្លូវជាតិ​លេខ​៥ ចំណុច​ពី​ក្រុង​សិរី​សោភ័ណ ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត នឹង​អនុញ្ញាត​អោយ​រថយន្ត​ធុន​ធំ ធ្វើ​ចរាចរណ៍​វិញ​ជា​ធម្មតា ចាប់ពី​ថ្ងៃ​ទី​១ តុលា ២០១៩ ស្អែក​នេះ​ហើយ ក្រោយ​ពីទទួល​រង​ជំនន់​ទឹក នៃការ​បាក់​ទំនប់ ​នៅ​អាង​អូរ​ខៃ​ដ​ន នេះ​បើ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​សាធារណការ ។

សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​២៩ កញ្ញា ទឹកជំនន់​បាន​ស្រក ទឹក​មិន​ហូរ​លើ​ផ្លូវ​ទៀត​ទេ ចំពោះ​កំណាត់​ផ្លូវ​នេះ មិន​មានការ​ខូចខាត​ផ្លូវ ជា​សំបុកមាន់​លើ​ទ្រូងផ្លូវ​ទេ គ្រាន់តែ​ទឹក ​ហូរ​ច្រោះ និង​បាក់​ចិញ្ចើម​ផ្លូវ ប្រវែង​៤០០​ម៉ែត្រ ខាងស្តាំ​ដៃ ពី​សិរី​សោភ័ណ ទៅ​ប៉ោយ​ប៉ែ​ត តែប៉ុណ្ណោះ ។

យ៉ាងណា​ក្រុមការងារ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​បន្ទាយ​មាន​ជ័យ សហការ​ជាមួយ​រដ្ឋបាល​ខេត្ត នឹង​ធ្វើការ​ពិនិត្យ ដោះស្រាយ​ការ​ខូចខាត​នានា និង​អនុញ្ញាត​អោយ រថយន្ត​ធុន​តូច​ធំ ធ្វើ​ចរាចរណ៍ នៅ​ថ្ងៃ​ទី​១ តុលា ២០១៩​នេះ វិញ​ជា​ធម្មតា ៕