ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានធ្លាក់ពីលើអគារសណ្ឋាគារ ថៃស៊ីឡុង បណ្ដាលឲ្យរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង ៦និង០០នាទីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចសណ្ឋាគារ ថៃស៊ីឡុង មានទីតាំងនៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនរងគ្រោះ ឈ្មោះ CHEN ZUNXING ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មានមុខរបររកស៊ី ស្នាក់នៅក្នុងសណ្ឋាគារថៃស៊ីងឡុង កាន់លិខិតឆ្លងដែនលេខE៧០៩៨១៤៣០។ តែសមត្ថកិច្ចមិនបានបញ្ជាក់ពីមូលហេតុ ដែលបណ្ដាលឲ្យធ្លាក់ពីលើអគារសណ្ឋាគារនោះទេ។
ក្រោយពេលកើតហេតុ ជនរងគ្រោះខាងលើនេះត្រូវបានបញ្ជូនទៅឲ្យក្រុមគ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ៕