ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេល៣ថ្ងៃ ពោលចាប់ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ នៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតមានសរុបចំនួន៥២លើក បណ្ដាលឲ្យមនុស្សស្លាប់២៦នាក់ របួសស្រាល២៨នាក់ និងរបួសធ្ងន់៥២នាក់។


ប្រភពដដែលបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៥២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦៦គ្រឿង, រថយន្តតូច២៤គ្រឿង, រថយន្ដធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាល ឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់គ្រោះថ្នាក់ និងស្រវឹង៕