ខេត្តកំពង់ស្ពឺ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការដ្ឋាននគរបាលខេត្ត បានស្រាវជ្រាវ និងឃាត់ខ្លួនក្រុមចោរប្លន់AK ម្នាក់ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ និងដកហូតអាវុធAK ចំនួន០២ដើម កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយពីបានធ្វើសកម្មភាពប្លន់នៅផ្ទះគ្រូបង្រៀន កាលពី៩ឆ្នាំមុន។
ជនសង្ស័យឈ្មោះ ទេព និត ភេទប្រុស អាយុ៣៣ឆ្នាំ ។


កាលពីថ្ងៃទី១២ ខែឧសភា ២០១០ ក្រុមចោរប្លន់នេះ បានធ្វើសកម្មភាពប្លន់នៅផ្ទះគ្រូបង្រៀន ស្ថិតក្នុងភូមិពោធិ៍ត្បែង ឃុំនិទាន ស្រុកបសេដ្ឋ តែមិនបានសម្រេច ដោយអំទ្បុងពេលធ្វើសកម្មភាពប្លន់នោះ ជនល្មើសបានច្រឡំបាញ់ត្រូវប្អូនខ្លួនស្លាប់ ហើយអូសសាកសពមកផ្ទះវិញ៕