រាជធានី​ភ្នំពេញ ៖ យោង​តាម​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​កម្ពុជា បានឱ្យ​ដឹង​ថា ជនជាតិ​ចិន​ទាំង ២៦​នាក់ ក្នុង​នោះ​មាន​ស្ត្រី​៦​នាក់ ត្រូវ​បាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បង្ក្រាប់​កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

ជនជាតិ​ចិន​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​តាម​ប្រ​ព​ន្ធ័​ទូរគមនាគមន៍​(VOIP) ទាំងនេះ ត្រូវ​បាន​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​សហការ​គ្នា​និង​កម្លាំង​សមត្ថកិច្ច​របស់​ចិន ចាប់​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩​នេះ តាម​យន្តហោះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ៕