ភ្នំពេញ ៖ ផ្ញើ​ជូន​លោក​អ្នក​ដែល​ទៅ​ស្រុក​កំណើត រឺ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ សូម​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពិសេស មុន​ពេល​ចេញពីផ្ទះ ឬ​បន្ទប់​ជួល ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ ​និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​នេះ សូម​បងប្អូន​បង្ការ​គ្រោះ​អគ្គិភ័យ និង​ឧ​ប​ទ្ទេវ​ហេតុ​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ជា​មុន​សិន ។

មុន​ចាក​ចេញពី​ទីលំនៅ គឺ​ត្រូវធ្វើ​រឿង​ទាំងនេះ​សិន ៖
-​បិទ​ទឹក (​បើ​អាច​)
-​បិទ​កុងតាក់​ភ្លើង​
-​បិទ​ហ្គា​ស​
-​បិទទ្វារ និង​បង្អួច​ផ្ទះ​ហើយ​ចាក់​គន្លឹះ និង​សោ​អោយ​ជាប់​
-​ពិនិត្យ​មើល​ទាន​ធូប ដែល​ដាក់​សែន​(​ត្រូវ​ប្រាកដ​ថា រលត់​អស់ហើយ​)
-​សូម​ពិនិត្យ​មើល​របស់របរ​ជុំវិញ​ខ្លួន និង​ជុំវិញ​ផ្ទះ​ម្តងទៀត​ថា មាន​រៀបរយ​ហើយ​រឺ​នៅ ? មាន​ភ្លេច​អី​ទៀត រឺ​ក៏​អត់ ? ឲ្យ​ច្បាស់​សិន​សុំ​ចាក​ចេញពីផ្ទះ ។​

ជាមួយ​គ្នា​នេះ​ដែរ អ្នកបើកបរ​យានយន្ត សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក បើកបរ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល នៃ​គ្រឿង​ស្រវឹង​ដាច់ខាត ត្រូវ​ចេះ​គោរព​សិទ្ធិ​អាទិភាព និង​មានការ​អធ្យាស្រ័យ​ខ្ពស់ រាល់ពេល​បើកបរ ធ្វើ​យ៉ាងណា​ចូលរួម​ទប់ស្កាត់ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ។​

សូម​ជូនពរ​បងប្អូន​ខ្មែរ​គ្រប់​រូប ធ្វើ​ដំណើរ​ប្រកបដោយ​ភាព​រីករាយ និង​សុខ​សប្បាយ​ទាំងអស់​គ្នា ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ខាង​មុខ​នេះ ៕