ព្រៃវែង: នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត បានបើកកិច្ចប្រជុំកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តក្រោមអធិបតីភាពឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និង ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត។

ជាកិច្ចចាប់ផ្តើមឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តបានបើកកិច្ចប្រជុំ និងបានពិនិត្យ រាល់របាយការណ៍របស់មន្ទីរអង្គភាពនានាដែលបានអនុវត្តកន្លងមកដើម្បីធ្វើការអនុម័ត នឹងធ្វើការកែប្រែឡើងវិញ។

មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធក៏ធ្វើការពិនិត្យរាល់របាយការណ៍លទ្ធផលការងារដែលបានអនុវត្តកន្លងមក និងបានចូលរួមមតិយោបល់ពីសមាជិកសមាជិកានៃអង្គប្រជុំយ៉ាងផុសផុល ដើម្បីចូលរួមនូវកិច្ចការដែលត្រូវអនុវត្តរួមគ្នា ដើម្បីឈានទៅរកការសម្រេចបានភាពជោគជ័យជាបន្ដទៀត ។

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដើម្បីបម្រើប្រជាពលរដ្ឋបានទាន់ពេលវេលា ចូលរួមធ្វើឲ្យខេត្តមានការរីកចម្រើនជាបន្ដបន្ទាប់ និងសូមឲ្យមានការចូលរួមខិតខំប្រឹងប្រែងជាបន្តទៅទៀត ។

ក្នុងនោះឯកឧត្តមប្រធានក្រុមប្រឹក្សាសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនការពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ជាពិសេសមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវខិតខំជម្រុញ និងអនុវត្តឲ្យបានទៅតាមតួនាទី ភារកិច្ច និងជំនាញរៀងៗខ្លួន ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមផ្សេងៗ ដែលកើតមានឡើងនៅមូលដ្ឋាន ជាពិសេសយកចិត្តទុកដាក់លើបញ្ហាគ្រោះធម្មជាតិជាដើម៕