ខេត្តកំពង់ចាម៖ ជនសង្ស័យយចំនួន៩នាក់ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់ យ៉ាងសកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពង់ចាម ធ្វើការបង្រ្កាបចាប់ខ្លួន នាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១៤ និង១០នាទីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ។


ជនសង្ស័យដែលត្រូវចាប់ខ្លួនក្នុងបទល្មើសគ្រឿងញៀននេះ ទី ១/ឈ្មោះរ៉ា អូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទី២/ឈ្មោះអ៊ូច អាក់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ
៣/ឈ្មោះសល់ ឆីយ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។ អ្នកទាំង៣ រស់នៅភូមិកងតាណឹងទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
។ ទី៤/ឈ្មោះលី សុខបាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិរកាកោងទី១ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ទី៥/ឈ្មោះឃឿន និត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (ដោះលែង) ទី៦/ឈ្មោះឃឿន នឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ។ អ្នកទាំង២នាក់ រស់នៅភូមិអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ ទី៧/ឈ្មោះស្រ៊ុន ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមេសរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម (មានដីកាបង្គាប់ឲ្យចាប់ខ្លួន)។ ទី៨/ឈ្មោះម៉េត ម៉េង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម
និងទី៩/ឈ្មោះ ធន់ ពេញ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។


សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច ដកហូត ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន៤១កញ្ចប់ , ទូរស័ព្ទចំនួន៩គ្រឿង ,កាំភ្លើងចំនួន១ដើម (ប្រភេទប្រើហ្គាស់) , ជញ្ជីងអេឡិចត្រូនិច ១គ្រឿង, ម៉ូតូ១គ្រឿង ព្រមទាំងវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសមួយចំនួនផងដែរ។
ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសជួញដូរថ្នាំញៀន ស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕