ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ បានបង្កឲ្យមានមនុស្សស្លាប់១០នាក់ (ស្រី១នាក់) និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល ២៣នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃម្សិលមិញ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន៣៣នាក់ នៅថ្ងៃទី២៥ ខែកញ្ញានេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន១៧លើក ។


សូមជម្រាបថា ក្នុងរយៈពេល២៥ថ្ងៃ នៃខែកញ្ញានេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សសរុប១៣៥នាក់ បង្ករបួសធ្ងន់-ស្រាល ចំនួន៣៣៦នាក់ ក្នុងហេតុការណ៍កើតឡើង ២៥៧លើក ៕