ខេត្តសៀមរាប ៖ បុរសម្នាក់មានចំណូលចិត្តខាងផឹកស្រាណាស់ ព្រឹកឡើងសឹងមិនទាន់ស្រវឹងធ្លាក់ភ្នែកបាត់ទៅហើយ ពោលគឺផឹកស្រាលែងស្តាយជីវិត រហូតខូចសតីអស់គ្រប់គ្រងខ្លួនបាន ក៏យកខ្សែអង្រឹងចង.កភ្ជាប់នឹងមែកដើមត្របែក មុខផ្ទះរបស់ខ្លួន បណ្តាលឲ្យស្លាប់បានសម្រេចយ៉ាងអាណោចអាធ័ម។
ករណីធ្វើអត្តឃាតនេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង១០នាទីអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតភូមិយាង ឃុំយាង ស្រុកពួក ។


ជនរងគ្រោះដែលចង.កស្លាប់នេះ មានឈ្មោះ តុន ទុំ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ/ឃុំខាងលើ ។ ជនរងគ្រោះជាមនុស្សញៀនស្រា និងមានជំងឺប្រចាំកាយ រហូតខូចសតីអស់រលីង ទើបឡើងចង.កស្លាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចចុះធ្វើកោសល្យវិច័យសពជនរងគ្រោះ រកពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាករណីឃាតកម្មឡើយ ពោលគឺជនរងគ្រោះពិតជាស្លាប់ ដោយចង.កសម្លាប់ខ្លួនប្រាកដមែន។ រួចបានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕