ខេត្តកណ្តាល៖ នារីម្នាក់គ្រាន់តែឪពុកម្តាយប្រើឲ្យទៅទិញបារីជក់ ក៏ទាញម៉ូតូបើកទៅវឹងលឿនស្លេវបានដូចចិត្ត តែខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកដើមក្ទម្តទេស ពេញទំហឹង បណ្តាលឲ្យបាក់.កស្លាប់ យ៉ាងអាណោចអាធ័ម នៅវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខផ្ទះលោកតា វាន់ តាន់ ស្ថិតនៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ។


នារីរងគ្រោះដែលជិះម៉ូតូបុកដើមឈើបាក់.កស្លាប់នេះ មានឈ្មោះ រៀល រ៉ាឌី អាយុ២៤ឆ្នាំ នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះម៉ូតូ ម៉ាក SUZUKILETS ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GH-1960 (មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់ មើលក្រោយ) ធ្វើដំណើរពីត្បូងទៅជើង បំណងទៅទិញបារីឲ្យឪពុក លុះពេលមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុកដើមក្ទម្តទេសយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់.ក និងបែកក្បាលស្លាប់ភ្លាមៗតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យសពនារីរងគ្រោះ ឃើញថា ពិតជាជិះម៉ូតូបុកដើមឈើស្លាប់ ក៏បានប្រគល់ជូនសាច់ញាតិយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕