ភ្នំពេញ ៖កាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅដីឡូគ្មានលេខ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិព្រែកសណ្តែក សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។


ម្ចាស់ទីតាំងដែលទុកកម្ទេចកំណាត់នេះ មានឈ្មោះ Ah Pi ភេទប្រុស អាយុ៤៧ឆ្នាំ (ជនជាតិចិន) ម្ចាស់ឃ្លាំងទិញលក់កំទិចក្រណាត់ ដីឡូត៍ទំហំ ៦៥ម៉ែត្រគុណនឹង៨០ម៉ែត្រ ។ ឆេះកម្ទេចកំណាត់ប្រហែល៣០ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។


ហេតុការណ៍នេះ មានរថយន្តពន្លត់អគ្គិភ័យចូលរួមអន្តរាគមន៍បាញ់ពន្លត់ រួមមាន រថយន្តការិយាល័យពន្លត់អគ្គិភ័យ ចំនួន១៣គ្រឿង , រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ពន្លត់ចប់នៅម៉ោង៤ និង៥៥នាទីថ្ងៃទីខែឆ្នាំដដែល តែយ៉ាងណាមិនមានមនុស្សណាម្នាក់ស្លាប់ក្នុងហេតុការណ៍នេះទេ៕