ជាទូទៅ មនុស្សយើងគ្រប់រូបតែងតែមានការធ្វេសប្រហែសជានិច្ច នៅពេលធ្វើសកម្មភាពប្រចាំថ្ងៃ ក៏ដូចជាពេលរលាកភ្លើង រលាកទឹកក្ដៅ រលាកបំពង់ស៊ីម៉ាំង នៅពេលមានករណីគ្រោះថ្នាក់នេះកើតឡើង យើងតែងតែប្រើប្រាស់វិធីមួយចំនួនដើម្បីបំបាត់ការឈឺចាប់ ដែលវិធីទាំងនេះគ្រាន់តែជាការចែករំលែក ដឹងលឺតៗគ្នាតែប៉ុណ្ណោះ។

ដែលមិនបានដឹងថាតើវាពិតជាត្រឹមត្រូវតាមក្បួនខ្នាតនោះទេ។ ដើម្បីឲ្យអស់ចម្ងល់ក្រុមការងារពួកយើង និងធ្វើការណែនាំរៀបរាប់​ពី​វិធី​គួរ​ធ្វើ និង​ត្រូវ​ធ្វើ​ពេល​រលាក​ភ្លើង ឬ​ទឹក​ក្តៅ។

/- រឿង​ត្រូវ​ធ្វើ​ពេល​រលាក​ភ្លើង ឬ​ទឹក​ក្តៅ

– ត្រាំ​ទឹក​ត្រជាក់​ភ្លាមៗ​ពេល​រលាក
– ប្រើ​ស្ព្រៃយ៍​សម្រាប់​បាញ់​ការ​រលាក
– យក​ប្រទាល​កន្ទុយ​ក្រពើ​កន្លែង​រលាក
– លាប​ទឹក​ឃ្មុំ​លើ​មុខ​របួស
– លាប​ទឹក​ថ្នាំ​សម្លាប់​មេរោគ បេតាឌីន។

ក្នុង​ករណីរ​លាក​ភ្លើង ឬ​ទឹក​ក្តៅ​ធ្ងន់ធ្ងរ ក្រោយ​ពី​ធ្វើ​តាម​ការ​ណែនាំ​ខាង​លើ​រួច យើង​ត្រូវ​យក​កំណាត់​ស្អាត​មក​គ្រប​មុខ​របួស រួច​នាំ​អ្នក​ជំងឺ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ។

/- រឿង​មិន​ត្រូវ​ធ្វើ​ពេល​រលាក​ភ្លើង ឬ​ទឹក​ក្តៅ

– មិន​ត្រូវ​យក​ម្សៅ ឬ​ប្រេង មក​លាប​លើ​មុខ​​របួស
– មិន​ត្រូវ​យក​ទឹកកក​មក​ស្អំ​លើ​មុខ​របួស
– មិន​ត្រូវ​យក​សាប៊ូ​លាប​លើ​មុខ​របួស
– មិន​ត្រូវ​លាប​ថ្នាំ​ដុស​ធ្មេញ​លើ​មុខ​របួស។

ចំពោះ​ទម្លាប់​​ខាង​លើ​នេះ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ មុខ​របួស​ឡើង​ពង​បែក ឬ​ហើម​សាច់ កាន់​តែ​ធ្ងន់​ធ្ងរ។