ខេត្តព្រះសីហនុ៖ ដើម្បីការពារកុំឲ្យមានសំរាមហូរទៅក្នុងទឹកសមុទ្រ លោកគួច ចំរើន អភិបាលព្រះសីហនុ បានឲ្យគេរាយមងស្ទាកសំរាម ជាបណ្តោះអាសន្ន ខណៈដែលមិនទាន់មានមធ្យោបាយអ្វីផ្សេង ហើយបើអ្នកណាមានធម្យោបាយអ្វីប្រសើរជាងនេះ សូមជួយប្រាប់លោកផង។


យោងតាមគណនីហេ្វសប៊ុករបស់លោកគួច ចំរើន ដែលបានថតវីដេអូបង្ហោះ កាលពីមុននេះបន្តិច អមជាមួយសារថា «ដាក់មង ចាប់សំរាម មើលទៅមិនសមទេ តែម្សិលមិញក្រោយពេលស្ដារកន្លែងស្ទះរួចហើយ មានសំរាមហូរត្រង់ទៅសមុទ្រ ដូច្នេះមានតែដាក់មងសិន ។ បើមានបច្ចេកទេស ឬឧបករណ៍ទំនើបជាងនេះថោក ជួយណែនាំផង »។


សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖