ភ្នំពេញ៖ ក្រោយពីតារាកំប្លែងនាយចយ បានពីរៀបការជាមួយប្រពន្ធដ៏ស្រស់ស្អាតអស់រយៈពេលជាង១ឆ្នាំ ពេលនេះនារីជាភរិយារបស់នាយចយ ពពោះគ្រប់ខែសំរាលបានកូនប្រុសម្នាក់ ដ៏ស្រស់ស្អាតម្នាក់ នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។


តាមគណនីហ្វេសប៊ុករបស់អ្នកនាង លាភ ភរិយានាយក្រឹម និងក្រុមកំប្លែងជាមួយនាយ ចយ ដែលបានសួរសុខទុក្ខផ្ទាល់ដល់មន្ទីរពេទ្យ បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ថា «ចូលរួមអបអរសាទរនាចយ បានឃើញមុខកូនហើយ កូនស្អាតណាស់ មុខអត់ដូចឪទេ ហេតុតែប្តីស្រលាញ់ប្រពន្ធខ្លាំង កាត់តាមម្តាយស្អាតណាស់»៕