ភ្នំពេញ៖ តារាចម្រៀង ឆាយ វីរៈយុទ្ធ បានបង្ហោះសារ និងរូបថតប៉ុន្មានសន្លឹកប្រកបដោយទឹកមុខញញឹមរីករាយជាមួយភរិយានៅក្នុងមន្ទីរពេទ្យ ព្រមទាំងដៃបីកូនទើបសម្រាល សេររៀបរាប់ថា៖ «កូនស្រីឈ្មោះ វីរៈយុទ្ធ អភិជាតាទេវី ហៅ អាតារ៉ា ( Atara ) កើតថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨.២៧ នាទីព្រឹក ទំងន់៣គីឡូក្រាម » ។


តារាចម្រៀង ឆាយ វីរៈយុទ្ធ បានបន្តទៀតថា៖ «ខ្ញុំបាទ ឆាយ វីរៈយុទ្ធ Chhay Virakyuth និង ភរិយា សែ ចាន់ឌី Se Chandy សូមអរគុណប្រិយមិត្តពុកម៉ែបងប្អូន លោកតា លោកយាយ អ៊ុ ពូ មីង បងប្រុស បងស្រី មិត្តយុវវ័យទាំងអស់ ដែលបានជូនពរដល់គ្រួសាររបស់ខ្ញុំ ហើយឥឡូវនេះអូន អាតារ៉ា (Atara) និងម៉ាក់ៗសុខសប្បាយល្អទាំងអស់គ្នា សូមអរគុណ»៕