ភ្នំពេញ ៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌ និងប៉ុស្តិ៍ ចុះបង្ក្រាបករណីជួញដូរ និងសំរួលទីតាំងឲ្យប្រើប្រាប់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ០៨នាក់ និងដកហូតកាំភ្លើងខ្លី មួយដើមមិនស្គាល់ម៉ាក កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងទីតាំង ផ្ទះសំណាក់ យីហោ ឡេស៊ីហ្វ ផ្លូវ៨១ ភូមិ៧ សង្កាត់ផ្សារថ្មី២។


ជនសង្ស័យចំនួន០៨នាក់នោះ (ស្រី០៣នាក់) រួមមាន ៖
១/ឈ្មោះ ផៃ គន្ធី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ផ្ទះសំណាក់
២/ឈ្មោះ ឈួន ថា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់បន្ទប់លេខ០០៣ មុខរបរមិនពិតប្រាដ (ជួញដូរ )


៣/ឈ្មោះ ម៉ាក់ សូវត្ថិ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើមុខរបរអ្នកមើលការខុសត្រូវ
៤/ឈ្នោះ រ៉ា ស៊ុមឆាយឆាញស៊ុ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់ទីតាំងខាងលើ មុខរបរសន្តិសុខ


៥/ឈ្មោះ ឡេន មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការនៅផ្ទះសំណាក់ គីមសួរ (ប្រើប្រាស់)
៦/ឈ្មោះ ទុំ សុភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់)
៧/ឈ្មោះ ឡុង ស្រីម៉ៅ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុចរបរបគ្មាន (ប្រើប្រាស់)


៨/ឈ្មោះ ទុន ចរិយា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន (ប្រើប្រាស់)


វត្ថុតាងចាប់យករួមមាន ៖ ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៤កញ្ចប់ ,កាំភ្លើងខ្លី មួយដើមមិនស្គាល់ម៉ាក , ដាវកែច្នែនិងកាំចំនួន០៣ដើម , ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួនធំ
និងឧបករណ៍ប្រើប្រាស់មួយចំនួន។


ជនសង្ស័យទាំង០៨នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕