ភ្នំពេញ៖ នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “ខ្ញុំ និងភរិយា ទើបបានជួបយុវជន ហុង ភារិន និងបងប្រុសរបស់គាត់ឈ្មោះ ហុង ភារុន នៅមុន នេះបន្តិចនៅគេហដ្ឋានរបស់ខ្ញុំ។

គោលបំណងនៃការជួបរបស់ខ្ញុំ គឺចង់ស្វែងយល់នូវបំណង និងគោលដៅ ដែល ហុង ភារិន ចង់ទៅដើម្បីងាយស្រួលដល់ ការជួយរបស់យើងឱ្យស្របជាមួយបំណងដែលភារិនចង់ទៅ និងចង់បាន។ ខ្ញុំក៏បានជួយដល់ហុង ភារុនដែលរៀន ចប់បរិញ្ញាបត្រ និងកំពុងធ្វើការនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្នែកពន្ធដារឱយបន្តរៀនយកបរិញ្ញាបត្រ ជាន់ខ្ពស់តទៅទៀត។ ជូនពរកូនប្រុសទាំងពីរជួបតែសេចក្តីសុខ និងសម្រេចនូវបំណងប្រាថ្នាដែលកូនចង់បាន”។

គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា និសិ្សតឆ្នើម ហុង ភារិន បានបង្ហាញអំពីសមត្ថភាព និងទេពកោសល្យនៃការចងចាំ ដ៏អស្ចារ្យ របស់ខ្លួននៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ « Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស៕