ភ្នំពេញ ៖ ដោយសារការប្រព័ន្ធទំនាក់ទំទងសង្គមមានការរីកចម្រើនខ្លាំង ធ្វើឲ្យផលិតផលចំនួនត្រូវបានគេយកប្រកាសដាក់លក់តាមអនឡាញ ឬឡាយវីដេអូ ជាពិសេសផលិតផលពាក់ព័ន្ធនឹងសុខភាព គ្រឿងសម្អាងសម្រស់ និងចំណីអាហារ ជាដើម…។ ប៉ុន្តែអ្វីជាកត់សម្គាល់នោះ គឺម្ចាស់ផលិតផលទាំងនោះដែលជានារី តែងស្លៀកពាក់ខើចលើខ្លីក្រោម បញ្ចេញសាច់ដើមទ្រូង រហូតមានអ្នកខ្លះហ៊ានបញ្ចេញដល់កេរ្តិ៍ភេទទៀត ដើម្បីទាកទាញចំណាប់អារម្មណ៍ពីអតិថិជន។


ដោយឡែក មានផេកហ្វេសប៊ុកមួយមានឈ្មោះ Sexy Toy បានប្រកាសដាក់លក់ថ្នាំជំនួយផ្លូវភេទ និងឧបករណ៍ប្រដាប់ភេទបុរស ជាច្រើន…ហើយអ្វីដែលគួរឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តនោះ គឺអ្នកលក់ប្រដាប់ភេទប្រុសនេះ (លិង្គ) ដែលធ្វើការឡាយវីដេអូ លក់ប្រដាប់ភេទសិប្បនិមិតរបស់ប្រុស ជានារីនិងបានសម្តីចាក់ទឹកមិនលិច ថែមយកដៃកាន់វាយ៉ាងស្និទ្ធស្នាល និងនិយាយរៀបរាប់បង្ហាញពីទំហំតូចធំប្រដាប់ភេទ ជាដើម ដែលមើលទៅគួរឲ្យស្រៀវឆ្អឹងខ្នងណាស់។


ការពិតការលក់ផលិតផល ជារកស៊ីចិញ្ចឹមជីវិតមិនមែនជារឿងខុសច្បាប់អ្វីឡើយ ប៉ុន្តែ ផេក Sexy Toy ដែលនារីភេទឡាយវីដេអូ ប្រកាសក្តែងៗលក់ឧបករណ៍ប្រដាប់ភេទសិប្បនិមិតរបស់បុរសនេះ វាពិតជាមិនសាកសមជានារីខ្មែរមែន ធ្វើឲ្យប៉ះពាល់តម្លៃស្ត្រីទៀត ដូច្នោះក្រសួងពាក់ព័ន្ធគួរតែយកចិត្តទុកដាក់ចំពោះរឿងនេះ និងមានវិធានការផងទាន ៕

សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖