ស្នាមជាំ ឬក៏ស្នាមអាចម៏រុយ កើតឡើង​ដោយមក​ពីស្បែក​មានលក្ខណៈ​ស្ងួតខ្លាំង រហូតងាប់​កោសិកា​ស្បែក ជួនកើត​លើស្បែក​ខ្វះជាតិទឹក។ ស្បែកស្ងួត​បណ្ដាលមក​ពីស្បែកខ្វះ​ជាតិទឹក ទើបបណ្ដាល​ឱ្យកោសិកា​គ្មានសុខភាពល្អ។ នៅពេល​ដែលជាតិ​ទឹកមិនបាន​បំពេញ​នូវការទ្រទ្រង់ស្បែក​ឱ្យបាន​គ្រប់គ្រាន់ ធ្វើឱ្យស្បែក​កើតអាចម៍រុយ។

ស្បែកងាប់​កោសិកា​ មានន័យថា​ស្បែកមាន​សភាព​ស្ងួតខ្លាំងរហូតដល់​គ្មាន អុកស៊ីសែន​សម្រាប់​ចិញ្ចឹមស្បែក។ ក្នុងដំណាក់​កាលនេះ ស្បែកងាយ​ទទួលរងនូវ​ជម្ងឺគ្រប់​បែបយ៉ាង។ ចំណុចខ្មៅ ឬអាចម៍រុយកើត មានមុនគេ​នៅលើ​ស្បែក ជាបន្ដមក​ទៀតស្បែក​មុខប្រែជា​ស្រអាប់​បន្ដិចម្ដងៗ មានមុនខ្សាច់ ស្នាមជ្រីវជ្រួញ ហើយមាន​របកនៅ​ស្បែកទៀតផង។

មានកត្តាជាច្រើនដែលបង្កឲ្យមានអាចម៍រុយ កត្តាទាំងនោះមានដូចជា៖

-ការផ្លាស់ប្តូរអ័រម៉ូននៅក្នុងរាងកាយ

-ភាពតានតឹង

-ជាតិកាហ្វេអ៊ីន និងសុរា

-ការជក់បារី

-អាហារ (ផ្អែម ចៀន និងអាហារដែលផ្ទុកដោយកាបូអ៊ីដ្រាតច្រើន)

-ញើស

-ការទទួលទានដំណេកជាមួយនឹងការលាបម្សៅ ឬក្រេមដែលមិនត្រូវនឹងស្បែកជាដើម។

*គ្រឿងផ្សំ៖

-ផ្លែល្ហុង

-ក្រូចឆ្មារ

-ពងមាន់

*វិធីធ្វើ៖

-លាយចូលគ្នាលាបមុខទុករយៈពេល 20នាទី

-លាងសម្អាតមុខចេញ ៕