ដង្ហិត​ជា​ចុ​ល្ល​ព្រឹក្ស តូច​មួយ​ប្រភេទ កម្ពស់​ប្រហែល ១.៥០​ម៉ែត្រ មាន​ដើមកំណើត នៅ​អាមេរិក​ខាងត្បូង គេ​ដាំ​ក្បែ​ផ្ទះ​នៅ សម្រាប់​ល្អមើល​ផង សម្រាប់​ប្រើ​ធ្វើ​ថ្នាំ​ផង​។ រដូវភ្លៀង ដង្ហិត​មាន​ផ្កា​លឿង ជា​ចង្កោម ល្អមើល​ណាស់ តែ​ពេល​ខែប្រាំង ផ្កា​ជ្រុះ​អស់ ហេតុនេះ​ខ្មែរ​យើង​តែងតែ​ធ្វើ​ប្រស្នា​មួយ​ថា «​ប្រាំង​សឹក ក​ន្តិ​ក​បួស​»​។ ​ ស្ទើរតែគ្រប់ផ្នែករបស់ដង្ហិត ត្រូវបានយកមកប្រើជាឱសថ  មិនថា ស្លឹកស្រស់ , ស្លឹកក្រៀម. ផ្កា និងដើម។

*យល់ដឹងនូវអត្ថប្រយោជន៏ក្នុងការព្យាបាលជំងឺសើស្បែកគ្រប់ប្រភេទ៖

– ដើមដង្ហិត ជាដើមថ្នាំពូកែស័ក្តសិទ្ធិ ដោយវាពូកែក្នុងការព្យាបាលជម្ងឺស្រែង ជម្ងឺអង្គែស៊ី។ 

+ព្យាបាលរោគស្រែង យកស្លឹកស្រស់បុកអោយម៉ដ្ឋ ដាក់អំបិលឬកំបោរស្លាម្លូចូលបន្តិចរួចលាបលើកន្លែងកើត ១ថ្ងៃ២ដង រយៈពេល៧ថ្ងៃនឹងបានជា។

– ដើមដង្ហិតមានលទ្ធភាពអាចសំឡាប់មេរោគ ផ្សិត បំបាត់មេរោគជម្ងឺ បំបាត់បរាសិត

– ថែមលើនេះ វាអាចបញ្ចុះទឹកនោម លាងសំអាតជាតិអាក្រក់ពីក្នុងខ្លួន ជួយបញ្ចុះលាមក
– វាជាដើមថ្នាំស័ក្តសិទ្ធិ អាចព្យាបាលជំងឺស្បែកធម្មតា ឬជំងឺស្បែកក្លាយមានខ្ទុះ ស្រែងរមាស់ ធ្លាក់ស រលាករមាស់ទ្វាមាស ស្រែងស៊ីស្បែកក្បាល រមាស់ទឹកស៊ីជើង ស្អុយក្រចក រើមទ្វាមាស ត្រអក ស្រែងទឹកដោះកូនងែត
ដំបៅរលួយ។

+វិធីព្យាបាល
– គេបេះស្លឹកដែលនៅបៃតងខ្ចី យកមកបុកបំពោក ឬបុកលុញត្រដុសលើកន្លែងឈឺ ឬបុកច្របាច់យកទឹកស្រស់ៗ លាបលើដំបៅ ២ទៅ៣ដងក្នុង១ថ្ងៃ។
– គេអាចយកស្លឹកដាំទឹក យកទឹកលាងធ្វើអនាម័យស្រីៗ ឬយកទឹកមកលាងដំបៅ ឬយកមកខ្ពុលមាត់ព្យាបាលដំបៅ ព្យាបាលរឺមច្រាំងមាត់ ឈឺក

– គេអាចយកស្លឹកដាំទឹកផឹក ជួយអោយស្រួលចេញស្លេស ព្យាបាលជម្ងឺរលាកទងសួត និងជួយអោយទឹកប្រមាត៎ចេញស្រួល ព្យាបាលជមងឺខាន់លឿងបានដែរ។
– ដោយហេតុថា វាមានអនុភាពជាថ្នាំបញ្ចុះលាមក មិនត្រូវផឹកថ្នាំដង្លិតដាំទឹកយូរពេកទេ ព្រោះអាចធ្វើទុករលាកពោះវៀន។

– អាចយកស្លឹកដាំទឹកងូតក៍បាន ឬបុកដាក់ទឹកងូតក៏បាន បើដំបៅពេញខ្លួន ដូចជាកើតកមរមាស់ជាដើម។


ជាការល្អប្រសើរណាស់ប្រសិនជា បងប្អូនប្រជាពលរដ្ឋសល់ដី គួរតែដាំ ដង្ហិត១ដើម នឹងម្រំ១ដើមនៅឯផ្ទះ ពីព្រោះដើមឈើប្រភេទនេះជួយព្យាបាលជំងឺបានច្រើនមុខ ជាពិសេសជម្ងឺស្បែកដែលជំងឺនេះភាគច្រើន គឺកើតនៅលើមនុស្សគ្រប់វ័យ ៕