នាព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៩នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមរួមកិច្ចសហការជាមួយមន្ទីរសម្រាកព្យាបាលវិសារដែលមានឯកទេសព្យាបាល និងថែទាំមនុស្សចាស់ និងអ្នកជំងឺរ៉ាំរ៉ៃ ផ្តួចផ្តើមគំនិតរៀបចំកម្មវិធីបរិច្ចាគឈាមមួយក្រោមប្រធានបទ៖ “រួមគ្នាសង្គ្រោះជីវិត”។ កម្មវិធីនេះមានគោលដៅបណ្តុះគោលគំនិតគំរូ និងលើកទឹកចិត្តដល់ប្រជាជន ជាពិសេសយុវជន និងយុវនារី រួមគ្នាបរិច្ចាគឈាមដើម្បីបង្កើនការចែករំលែកវប្បធម៌ក្តីស្រលាញ់ និងរួមចំណែកក្នុងសង្គមតាមរយៈការផ្តល់ឈាម​សម្រាប់ជួយសង្រ្គោះជីវិតជនរងគ្រោះនៅប្រទេសកម្ពុជា ដែលភាគច្រើនពួកគាត់ជាស្រ្តី និងកុមារ។

កម្មវិធីនេះផងដែរ ក៏ទទួលបានការចូលរួម និងឧបត្ថម្ភគាំទ្រពីដៃគូរក្រុមហ៊ុនឯកជនសហការជាច្រើនដូចជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ហាងភេសជ្ជៈម្អម ទឹកត្រចៀកកាំ BNH ហាងកាហ្វេ E&M និង ការិយាល័យតំណាងប្រចាំកម្ពុជា មន្ទីរពេទ្យប៉ាវឡូ ផាយ៉ាថៃ១ ផាយ៉ាថៃ២ ។

កម្មវិធីទាំងមូលមានអ្នកចូលរួមបរិច្ចាកឈាមយ៉ាងច្រើនកុះករ ហើយក្រៅពីការបរិច្ចាគឈាម ពួកគាត់ក៏ចូលរួមការចែករំលែកចំណេះដឹងស្តីពីការថែទាំសុខភាពសម្រាប់អ្នកជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលដោយវេជ្ជបណ្ឌិតជំនាញរបស់វិសារ និង ទទួលបានអាហារ ភេសជ្ជៈ ព្រមទាំងកាដូពីក្រុមហ៊ុនដៃគូរឧបត្ថម្ភផងដែរ។រូបភាព