ភ្នំពេញ ៖ កុមារីខ្មែរចំនួន៣រូប បានចូលរួមប្រកួត «គណិតវិទ្យារហ័ស» ថ្នាក់ពិភពលោករៀបចំដោយក្រុមហ៊ុន IAMA Cambodia នៅកោះតៃវ៉ាន់ ទីក្រុងតៃប៉ិ នៅមជ្ឈមណ្ឌល Chientan Youth Activity Center កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ជាលទ្ធផល ពួកនាងទាំងបានទទួលមេដាយមាស ក្នុងចំណោមបេក្ខជនជាង១ពាន់នាក់ និងមកពីប្រទេសចំនួន១១។


កុមារីដែលបានជាប់ជ័យលាភីមេដាយមាស ក្នុងការប្រកួតគិតលេខរហ័សលំដាប់ថ្នាក់ពិភពលោកនេះ មានឈ្មោះនាង ចាន់ស្រីមាស អាយុ១១ឆ្នាំ, សេង ស៊ីវលី អាយុ៨ឆ្នាំ និងកុមារី សេង ស៊ីវលីង អាយុ១០ឆ្នាំ ។ ពួកនាងទាំង៣នាក់ រៀននៅសាលាអន្តរជាតិ អេស អាយ អេស (SIS)។

សូមបញ្ជាក់ថា កម្មវិធីនេះមានចំនួនបេក្ខជនជាង ១០០០នាក់ មកពីប្រទេសផ្សេងគ្នាចំនួន១១ ដូចជា៖ ប្រទេសថៃ ចិន សិង្ហបូរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី តៃវ៉ាន់ ឥណ្ឌា ហុងកុង ជប៉ុន និងប្រទេសកម្ពុជាយើង។ ការចូលរួមប្រកួតប្រជែង «គណិតវិទ្យារហ័ស» កម្រិតពិភពលោក នៅកោះតៃវ៉ាន់ ហើយក្មួយស្រីទាំង៣រូប បានទទួលមេដាយមាសលំដាប់ពិភពលោក ដែលជាលទ្ធផលយ៉ាងល្អប្រសើរ ជូនមាតាបិតា និងជាមោទនភាពសម្រាប់ប្រទេសកម្ពុជាផងដែរ៕

សូមទស្សនាវីដេអូ ពេលប្រកួតដួចខាងក្រោម៖