ខេត្តព្រះសីហនុ៖ ករណីបុរសជនជាតិចិនម្នាក់ ចុះលេងទឹកសមុទ្រ ខណៈមានខ្យល់បក់បោក និងរលកខ្លាំង ហើយបានបាត់ខ្លួនពេញមួយថ្ងៃកាលពីថ្ងៃ២៧ ខែសីហា យប់ម្សិលមិញនោះ ត្រូវបានគេប្រទះឃើញសាកសពអណ្តែតទឹក និងបានស្រង់សពមកដាក់លើគោកហើយ នៅព្រឹកថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៩នេះ នៅឆ្នេរអូរត្រេះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បើតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ថា ជនរងគ្រោះអាចស្លាប់ដោយលង់ទឹក។ តែយ៉ាងណា មូលហេតុពិតប្រាកដមិនទាន់ច្បាស់ទេ ដោយរង់ចាំការធ្វើកោសល្យវិច័យ ពីនគរបាលបច្ចេកទេស ជាមុនសិន ៕