បន្ទាយមានជ័យ៖ កាលពីវេលាល្ងាចថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ ២០១៩ ម្សិលមុិញនេះ មានករីណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តពីរគ្រឿង បណ្ដាលមនុស្សម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យប្រទេរសថៃ ដែលករណីនេះបានកើតឡើងនៅផ្លូវជាតិលេខ៥៨ចំណុចភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ 

អ្នកស្លាប់ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ភេទប្រុស បើករថយន្តម៉ាកហាយឡានឌ័រ ដោយឡែកអ្នករងរបួសធ្ងន់ទាំងពីរនាក់មានឈ្មោះលោក នួន នីគីដា និងភរិយាពុំទាន់បានស្គាល់ឈ្មោះ ។ 

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក់ ហាយឡែនឌរ័ មួយគ្រឿងបានប៉ះជាមួយរថយន្តចារកិច្ចដែលចេញពីប្រជុំនៅឯសាលាក្រុងប៉ោយប៉ែត ប៉ុន្តែជនបង្ករមិនព្រមឈប់ ថែមទាំងព្យាយាមបើករត់គេច ពេលនោះលោក នួន នីគីដា ជាមួយនិងភរិយាឃើញហេតុការណ៍នោះបានដេញតាមរហូតដល់ភូមិទំនប់ដាច់លោកក៏ឈប់នៅពីមុខឡានជនបង្ករហើយបានទំលាក់កញ្ចក់បក់ដៃឲ្យជនបង្ករនោះឈប់ ស្រាប់តែជននោះបានបុកឡានលោកនួន នីគីដា ពីក្រោយធ្លាក់ក្រោមថ្នល់រីឯជនបង្ករនោះបានស្លាប់ខ្ទាតចេញតាមទ្វាចំហៀងចំណែកលោកនួន នីគីដា និងភរិយាវិញបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅប្រទេសថៃនិងសង្គ្រោះបន្ទាន់នៅឡើយ ៕