ភ្នំពេញ ៖ ស្ត្រីខ្មែរ-អាមេរិកម្នាក់ បានឡាយវីដេអូបង្ហោះនៅលើហ្វេសប៊ុក កំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ រៀបរាប់រឿងអាស្រូវរបស់លោកសង្ឃវ័យក្មេង១អង្គ ដែលមានទំនាក់ទំនងស្នេហាជាមួយនាងអស់រយៈពេល៦ឆ្នាំ ហើយបានបោកយកខ្លួនប្រាណនាង និងលុយកាក់នាងអស់រាប់ម៉ឺនដុល្លារ រួចបោះបង់នាងចោលដូចសំរាម ធ្វើឲ្យនាងឈឺរីងរៃ រហូតធ្លាក់ខ្លួនដេកនៅមន្ទីរពេទ្យ។

នារីដែលបានអះអាងខ្លួន ជាគូស្នេហ៏នឹងព្រះសង្ឃមួយអង្គ បានកើតទុក្ខមិនសុខចិត្ត នឹងសង្ឃកំហូច នៅមានតណ្ហា ដែលបានលួងលោម បានខ្លួនប្រាណ បោកទាំងលុយកាក់ របស់នាង ហើយជាចុងក្រោយបានដោះដៃចោលរូបនាង នឹងបោះសម្ដីយ៉ាងឡូយ ។
នៅក្នុងវីដេអូនេះ នារីនេះកំពុងសម្រាកនៅមន្ទីរពេទ្យហើយបង្ហោះលើហ្វេសប៊ុកថា ៖ «លោកសង្ឃកំហូចដែលបោកប្រាសលើការជឿទុកចិត្ត និងប្រាក់អស់រាប់ពាន់ដុល្លារ កំពុងគង់នៅវត្តពោធិ៍វាល ខេត្តបាត់ដំបង ខ្ញុំខំចិញ្ចឹម ខំអាណិត ផ្គត់ផ្គង់គ្រប់សព្វបែបយ៉ាងទាំងលុយ ទាំងសម្ភារផ្សេងៗដែលលោកសង្ឃនេះចង់បានគឺខ្ញុំតែងតែផ្តល់ឲ្យគ្រប់សព្វបែបយ៉ាងទាំងអស់ តែចុងក្រោយត្រូវលោកនេះទាត់ក្បាលចោលដូចសំរាម» ។

ជុំវិញនឹងរឿងអាស្រូវខាងលើនេះ អង្គភាពសារព័ត៌មាន «KBN» មិនអាចសុំការបកស្រាយបំភ្លឺពីព្រះសង្ឃដែលរងការចោទប្រកាន់ខាងលើនេះបានទេ តែយ៉ាងណា យើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ប្រភពពីហ្វេសប៊ុក


សូមទស្សនាវីដេអូឃ្លីបរបស់ស្ត្រីខ្មែរ-អាមេរិកជាសាមីខ្លួនរៀបរាប់ពិស្តារ ដូចខាងក្រោម៖