រាជធានី​ភ្នំពេញ ៖ តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន​របស់​លោកស្រី កែវ ម៉ា​លី បាន​សង​ប្រាក់​សរុប​ជិត​៣​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​ធនាគារ BIDC របស់​វៀតណាម រួចរាល់​ហើយ ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា «​ក្រុមហ៊ុន កែវ ម៉ា​លី គ្រុប បាន​សង​ប្រាក់​ទៅ​ធនាគារ​វៀតណាម BIDC ចំនួន ២,៧៧១,៥៣៦.៧៤​ដុល្លារ រួម​ទាំង​ការ​ប្រាក់​គ្រប់​ចំនួន​អស់ហើយ​» ។

ធនាគារ BIDC របស់​វៀតណាម តាម​រយៈ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីដើម​ខែសីហា កន្លង​ទៅ​នេះ ប្រកាស​លក់​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​របស់​លោកស្រី កែវ ម៉ា​លី ចំនួន​២៦​បណ្ណ ចំនួន​ប្រមាណ​៧​លាន​២​សែន​ដុល្លារ ដើម្បី​រឹបអូស​យក​ប្រាក់​ដែល​ក្រុមហ៊ុន​នៅ​ជំពាក់​ខ្លួន ។ ក្រុមហ៊ុន​របស់​លោកស្រី កែវ ម៉ា​លី បាន​សម្តែង​ការ​ខកចិត្ត​ផង​ដែរ ចំពោះ​ធនាគារ​មួយ​នេះ ដែល​ចង់​លក់​ឡៃ​ឡុ​ង​អចលនទ្រព្យ​របស់​ខ្លួន ដោយ​ចាត់ទុកជា​កាយវិការ​ចង់​លេប​យក​ទ្រព្យសម្បត្តិ​របស់​លោកស្រី ។ ការ​ប្រកាស​លក់​ឡៃ​ឡុ​ង​ពី​សំណាក់​ធនាគារ​នេះ ក្រុមហ៊ុន​បាន​ប្តឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ជំទាស់​នឹង​ការ​លក់​ឡៃ​ឡុ​ង​របស់​ធនាគារ ។ តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ លោកស្រី កែវ ម៉ា​លី បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​វិធានការ​របស់​ធនាគារ និង​ចាត់ទុកជា​ទ​ង្វើ​ជាន់ពន្លិច​អតិថិជន​របស់​ខ្លួន​ទៅ​វិញ ។

លោកស្រី កែវ ម៉ា​លី បាន​ចាត់​ទុក​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ទម្លាយ​ព័ត៌មាន​ពី​ការ​លក់​ឡៃ​ឡុ​ង​អចលនទ្រព្យ​របស់​លោកស្រី ដែល​ពុំ​ទាន់​ជាក់លាក់​ពិតប្រាកដ​ទាំង​អស់នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​លោក​លោកស្រី​យ៉ាងធ្ងន់ធ្ងរ ក៏​ដូច​ជា​បំបាក់ស្មារតី ដើម្បី​លេប​យក​ដី និង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ទាំង​២៦​បណ្ណ ពី​តម្លៃ​ខ្ពស់​មក​តម្លៃ​ទាប​ត្រឹម​ជាង​៧​លាន​ដុល្លារ​ប៉ុណ្ណោះ​។

សូម​រម្លឹក​ថា បី​ចំណុច​របស់​ក្រុមហ៊ុន​លោក​ជំទាវ កែវ ម៉ា​លី ជំទាស់​រឿង​តុលាការ​ប្រកាស​លក់​ឡាយឡុង