ដំណាំក្រូច គឺជាដំណាំដែលងាយរងគ្រោះ និងពពួកសត្វល្អិតបំផ្លាញដែលឈានទៅដល់ការមានជំងឺដំបៅលើក្រូច ដែលភាសាអង់គ្លេសគេហៅថា(canker) ត្រូវបានបង្កឡើងដោយមេរោគ Xanthomonas axonopodis ។ ជំងឺនេះ បំផ្លិចបំផ្លាញដើមក្រូចឆ្មារយើងយ៉ាងងាយ។ វាបំផ្លាញស្ទើរគ្រប់ផ្នែកទាំងអស់នៃដើមក្រូចឆ្មារ តាំងពីដើម មែក ធាង និងស្លឹក។ ជំងឺនេះកើតឡើងភាគច្រើនលើដើមក្រូចឆ្មារ និងប្រភេទដើមក្រូចផ្សេងទៀត។

រោគសញ្ញារបស់ជំងឺនេះគឺមានលិចជារង្វង់ទឹកក្រូចស្លេកលឿងចាស់ ឬស្រាលង ហើយលូតលាស់ ក្លាយជាពណ៌ត្នោតខ្មៅងងឹតរដុបរដុប និងរឹង ហើយមានពណ៌លឿងនៅជុំវិញដុំនោះ។

វិធីកម្ចាត់ជំងឺដំបៅលើដំណាំក្រូច (Canker)

*ធាតុផ្សំ៖

-កំបោរ (ម្លូ)

-ទឹកធម្មតា ៥លីត្រ។

*វិធីធ្វើ និងប្រើប្រាស់៖

-កំបោរមួយស្លាបព្រាកាហ្វេ លាយទឹក៥លីត្រ។

-រក្សាទុកមួយយប់អោយត្រជាក់ ច្រោះ ឬត្រងដោយក្រណាត់ស្បៃ ហើយយកទៅបាញ់លើដើមក្រូចអោយសព្វលើដើម និងស្លឹក និងបាញ់លើដីជុំវិញគល់ក្រូចផង

-បីថ្ងៃបាញ់ម្តង​ មិនចាំបាច់ចំណាយប្រាក់ទិញថ្នាំគីមី ក៏អាចជួយព្យាបាលក្រូចដែលមានបញ្ហាយ៉ាងមានប្រសិទ្ធភាពដែរល្អទាំងដំណាំ និងសុខភាព ៕