សួត គឺជាសរីរាង្គដ៏សំខាន់ដែលមានតួនាទីដើម្បីធ្វើការដំណើរការរាងកាយរបស់អ្នកឱ្យមានសុខភាពល្អ។  រាល់ពេលដកដង្ហើមចូល សួតមានតួនាទីប្រមូលយកអុកស៊ីហ្សែនទៅកាន់ចរន្តឈាម រួចបញ្ជូនអុកស៊ីសែនទាំងនោះបន្តទៅសរីរាង្គ និងកោសិការាងកាយទាំងមូល។ ហើយរាល់ពេលដែលអ្នកដកដង្ហើមចេញ សួតនឹងជួយបញ្ចេញចោលនូវកាបូនឌីអុកស៊ីតដែលមិនល្អចំពោះរាងកាយបានថែមទៀតផង។

បើអ្នកមិនបានថែទាំរបស់អ្នកសួតរបស់អ្នកឲ្យបានល្អនោះទេវាអាចបង្កឲ្យកើតមានជំងឺផ្សេងៗកើតឡើងដូចជា​ រលាកទងសួត មហារីកសួត ដែលបង្កមកពីវីរុស បាក់តេរី មេរោគផ្សិត ជាពិសេសអ្នកជក់បារីងាយនឹងរងគ្រោះជាងអ្នកដែលមិនជក់។

ខាងក្រោមជារូបមន្តពិសេសធម្មជាតិសម្អាតសួត ពិសេសអ្នកដែលជក់បារីពិសា​ហើយ បងប្អូន​នឹង​ឃើញ​ប្រសិទ្ធភាព​សឹង​មិន​ជឿ​នឹង​ភ្នែក​៖ ​

+គ្រឿងផ្សំ​ ​   

​- ម្សៅ​រមៀត ២ ស្លាបព្រា​បាយ​ពេញ​ ​    ​

– ខ្ញី ១ មើម​ ​    ​

– ខ្ទឹមបារាំង ៤០០ ក្រាម​ ​   

​- ស្ករត្នោត ៤០០ ក្រាម​ ​    ​

– ទឹក ១ លីត្រ​។

​+វិធី​ធ្វើ​៖

-​ដាក់​ស្ករត្នោត​ចូលក្នុង​ទឹក រួច​​ដាំ​ឱ្យ​ពុះ

-បន្ទាប់ពី​ទឹក​ពុះ ហាន់​ខ្ទឹមបារាំង និង​ខ្ញី​ដាក់ចូល​

-ទុកចោល​លើ​ចង្ក្រាន​ប្រហែល ៥ នាទី បើកភ្លើង​រឹមៗ រួច​សឹម​បន្ថែម​ម្សៅ​រមៀត

-​រំងាស់​ចោល​រហូត​ហួត​ទឹក​សល់​ពាក់កណ្តាល (​កន្លះ​លីត្រ​)​

-​ដក​​ចេញពី​ចង្ក្រាន ហើយ​ស​ម្រឹត​យក​ទឹក ច្រក​ដប ទុកឱ្យ​ត្រជាក់។

+វិធីប្រើប្រាស់៖

-ដួស១ ស្លាបព្រា​បាយ​មក​ទទួលទាននៅពេល​ព្រឹក​ពោះ​ទទេ និង​ពេល​ល្ងាច ១ ស្លាបព្រា​បាយ​ទៀត ក្រោយ​ទទួលទាន​បាយល្ងាច​បាន ២ ម៉ោង​។

សូមបញ្ជាក់ជូនបងប្អូនឲ្យដឹងជាមុន សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពសិន សឹមសាកល្បងប្រើវិធីនេះចៀសវាងការធ្វេសប្រហែសដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ៕