ខេត្តក្រចេះ៖ ករណីជម្លោះពាក្យសម្តី ជនសង្ស័យម្នាក់បានឈានដល់ប្រើកាំភ្លើងច្នៃ បាញ់គូទំនាស់បណ្ដាលឲ្យរងរបួស កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ។ (យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ)


ជនសង្ស័យឈ្មោះ តឹក ណាក់ អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយពេលកើតហេតុ ជនសង្ស័យ បានព្យាយាមរត់គេចខ្លួន តែត្រូវកម្លាំងនគរបាលតាមស្រាវជ្រាវចាប់បានមកវិញ ខណៈជនរងគ្រោះត្រូវបាននាំមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត៕