សព្វថ្ងៃ​នេះ​ជំងឺ​ទឹកនោមប្រៃ​ពុំ​សូវ​មាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាជន​នៅឡើយ​ទេ ព្រោះ​ជា​ពួកគេ​ច្រើន​តែ​និយាយ​អំពី​ជំងឺ​ទឹកនោម​ផ្អែម​។ ប៉ុន្តែ​វា​ក៏​ជា​ជំងឺ​មួយ​ផ្តល់​នូវ​គ្រោះថ្នាក់​ដ៏​ខ្លាំងក្លា​ដល់​សុខភាព និង​បំផ្លាញ់​សិរីរាង្គ​ជា​ច្រើន​ក្នុង​ខ្លួន​របស់​អ្នកជំងឺ​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ជំងឺ​នេះ​អាច​កើត​ទាំង​មនុស្ស​ចាស់ និង​កូនក្មេង​។​

ជំងឺ​ទឹកនោមប្រៃ​ច្រើន​តែ​បណ្តាលមកពី​ការខូចខាត​នូវ​ចង្កោម​សរសៃឈាម​តូច​ក្នុង​តម្រងនោម​ទាំងពីរ​របស់អ្នក (Glomeruli)​។​​ ហើយភាគច្រើនលក្ខណៈរបស់អ្នកជំងឺ មានអាការៈហើម ​និងខូចតម្រងនោម នៅពេលដែលជំងឺនេះពេទ្យអស់លទ្ធភាពព្យាបាល នោះវានិងធ្លាក់ជាជំងឺរ៉ាំរ៉ៃ ឈានដល់ដំណាក់កាលប៉ះពាល់អាយុជីវិត។

ថ្មីៗនេះដោយមានការចែករំលែក ពីបងប្រុសម្នាក់រស់នៅខេត្តសៀមរាបបានឲ្យដឹងថា ម្ដាយមីងរបស់គាត់បានកើតជំងឺទឹកនោមប្រៃ ដែលពេទ្យព្យាបាលមើលលេងជា ហើយគាត់ក៏បានអនុវត្តន៏នូវវិធីសាស្រ្ដធម្មជាតិមួយ បានជួយឲ្យជំងឺរបស់គាត់ជាសះស្បើយយ៉ាងជោគជ័យ។

+វិធីព្យាបាល៖
១-គល់ល្ហុង
២-គល់ម្នាស់

៣-គល់រំចេក(ត្បាញកន្ទេល)
៤-ស្លឹកដង្ហិត(ថ្នាំលាបស្រែង)។

*វិធីប្រើ៖យកវាហាលឲ្យស្ងួតរួចយកចំនួនស្មើរៗគ្នាសរុប១ក្តាប់ដៃល្មមដាំទឹក១កំសៀវផឹក១ថ្ងៃ២ឬ៣កែវ រយៈពេល១ខែនឹងបានធូរស្បើយ។

បើបងប្អូនអ្នកដែលមានជំងឺនេះ ចង់ដឹងថាមានប្រសិទ្ធភាព ឬក៏មិនមានបងប្អូនអាចសាកល្បងអនុវត្តន៏ដូចវិធីនូវខាងលើ នោះបងប្អូននឹងឃើញលទ្ធភាពដោយឯកឯង ៕