ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង៨ និង០៥នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ មានកម្មការិនីចំនួន២០នាក់ ខណៈដែលកំពុងធ្វើការស្រាប់តែដួលសន្លប់ជាបន្តបន្ទាប់ នៅចំណុចរោងចក្រកាត់ដេរសម្លៀកបំពាក់ ខេមបូយូនីសូល អិលធីឌី (ហៅកាត់ដំបូលសរទី១៦)ស្ថិតនៅក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។


សមត្ថកិច្ចបញ្ជាក់ថា កម្មការិនីដែលដួលសន្លប់មានចំនួន២០នាក់ ក្នុងនោះស្ត្រីមានផ្ទៃពោះចំនួន២នាក់ មូលហេតុដោយសារធុំក្លិនហ្គាសម៉ាស៊ីនត្រជាក់ ។

ក្រោយពេលកើតហេតុជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុកខ្សាច់កណ្តាល ដើម្បីធ្វើការជួយ សង្គ្រោះ និងមានជនរងគ្រោះណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕