ភ្នំពេញ ៖ នៅក្នុងរដូវកាលថ្មីនៃការបង្កើនរង្វាន់ធំនូវទឹកប្រាក់ ១០០លានរៀល រហូតដល់ ១០០រង្វាន់ បុរសម្នាក់ដែលបម្រើការងារជានាយទាហាន មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវចំនួនទឹកប្រាក់ ១០០លានរៀល ។ 

បុរសដែលមានសំណាងខាងលើនេះមានឈ្មោះ ស៊ុ ឌីណា អាយុ ៣៣ ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ 

ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់នូវចំនួនទឹកប្រាក់ ១០០លានរៀលដល់លំនៅដ្ឋាន ស្ថិតនៅទីតាំងខាងលើនេះ លោក ស៊ុ  ឌីណា បានប្រាប់ឱ្យដឹងថា ស្ទើរតែរាល់ថ្ងៃបន្ទាប់ពីហត់នឿយ និងអស់កម្លាំងលោកតែងតែទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ទទួលទានជាប្រចាំ។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកបានទិញភេសជ្ជៈ ខារ៉ាបាវ ពីអ្នកលក់ដែលស្ថិតនៅជិតផ្ទះចំនួនមួយកំប៉ុង ដើម្បីទទួលទាន។ លុះពេលគាស់ទទួលទានក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលតែម្ដង។ ភ្លាមនោះលោកពិតជាមានអារម្មណ៍រំភើប រីករាយជាខ្លាំង ស្ទើរតែមិនជឿភ្នែកខ្លួនឯង ហើយក៏ស្រែកប្រាប់អ្នកលក់ និងមនុស្សដែលស្ថិតជិតគ្នាឱ្យជួយពិនិត្យ និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។ 

លោកបានបន្តទៀតថា ៖ ទឹកប្រាក់១០០លានរៀលនេះគឺពិតជាមានសារសំខាន់ចំពោះក្រុមគ្រួសាររបស់លោកខ្លាំងណាស់។ ក្រោយពីទទួលបានទឹកប្រាក់រង្វាន់ ១០០លានរៀលពីភេសជ្ជៈខារ៉ាបាវ លោកនឹងយកមួយចំនួនជួយដល់គ្រួសារដែលឪពុកកំពុងមានជំងឺ ហើយទុកមួយចំនួនទៀសម្រាប់សង់ផ្ទះ  និងបង្កើតអាជីវកម្មលក្ខណៈគ្រួសារ ដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។ 

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធ ១០០លានរៀល កើនឡើងដល់ ១០០ រង្វាន់ , បន្ថែមទឹកប្រាក់ចំនួន ១០  លានរៀល ចំនួន១០០ រង្វាន់, ម៉ូតូ HONDA Dream កើនឡើងដល់ ១០០ រង្វាន់ , ទូរស័ព្ទដៃ iPhone កើនឡើងដល់ ១០០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កំប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕