ខេត្តកំពង់ចាម ៖ កម្លាំងនគរបាលជំនាញខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកព្រៃឈរ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង ៣០នាទី នៅចំណុចភូមិតុងរ៉ុង ឃុំតុងរ៉ុង ស្រុកព្រៃឈរ ។

ជនសង្ស័យទាំង១០នាក់នោះ រួមមាន៖
១-ឈ្មោះ កែវ សុងវ៉េង ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ នៅភូមិទ្រមុខទី២ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
២-ឈ្មោះ បិុច ថុនា ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ នៅភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៣-ឈ្មោះ ព្រំ រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ នៅភូមិអង្គ្រង ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៤-ឈ្មោះ អ៊ុត សុខអីុ ភេទប្រុស អាយុ៣០ឆ្នាំ ភូមិកប្បាស់ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៥-ឈ្មោះ ជុំ លុច ភេទប្រុស អាយុ៤១ឆ្នាំ ជាតិខ្មែរ នៅភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៦-ឈ្មោះ ស្រ៊ុន សុធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៧- លឹម ម៉េងហុង ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៨-ឈ្មោះ ស៊ន់ ដាវិត ភេទប្រុស អាយុ២៤ឆ្នាំ ភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៩-ឈ្មោះ ឆាយ ប៊ុនហេង ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ ភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
១០-ឈ្មោះ ហូ សៀងហាយ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ ភូមិទួលតាកោរ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

រឹបអូសវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សរសង្ស័យជាថ្នាំញៀនចំនួន ០៦កញ្ចប់(ធំ០១កញ្ចប់) ទូរស័ព្ទដៃ០៧គ្រឿង រថយន្តចំនួន០១គ្រឿង ម៉ូតូចំនួន០៤ គ្រឿង ជញ្ជឹងអេឡិចត្រូនិចចំនួន០១គ្រឿង ដាវចំនួន០១ដើម កាំភ្លើងកែឆ្នៃចំនួន០៣ដើម ឧបករណ៍សេពមួយសសម្រាប់ និងប្រាក់ញុះញង់ចំនួន៦០.០០០រៀល។
ជនសង្ស័យទាំង១០នាក់ ត្រូវកម្លាំងជំនាញនៅស្នងការដ្ឋាននគរបាលខេត្ត សាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី ៕