រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន សហការ​ជាមួយ​កម្លាំង​នគរ​មូលដ្ឋាន តាម​ចាប់ខ្លួន​ជនសង្ស័យ​មួយ​ក្រុម ក្រោយ​ពួក​គេ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ស្ត្រី​ជនបរទេស​ម្នាក់ បាន​សម្រេច កាល​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១១ ឧសភា ២០១៩ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១០២ ផ្លូវ​១១៣ ស្ថិត​នៅ​ភូមិ​២ សង្កាត់ បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

លោក​អធិការរង ហ៊ា​ង ថា​រ៉េ​ត ទទួល​ផែន​យុ​ត្ត​ធម៌​ខណ្ឌចំការមន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥នាក់ មាន ៖ ទី​១ ឈ្មោះ វ៉ា​ន់ សុ​ខណាន់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ ។
ទី​២ ឈ្មោះ រ៉ា វណ្ណ​ឆា​ណុ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​៦៥ ផ្លូវ​៩៧ ភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។
ទី​៣ ឈ្មោះ កែ ធិ​តា​កិ​ត្យា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ ។
ទី​៤ ឈ្មោះ ជា សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៣៤០ ផ្លូវ​៣៧០ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។
និង​ទី​៥. ឈ្មោះ ប៉ែ​ត ដា​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ឆក់​២​លើក​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ទី​១ នៅ​ស្ពាន​ភ្លោះ​កោះ​ពេជ្រ អត់​បាន​សម្រេច​ទូរស័ព្ទ​ទី​២​ស្ពាន​ឥ​ន្ធូ អត់​សម្រេច ។

ចំណែក​ស្ត្រី​រង​គ្រោះ​មានឈ្មោះ Pustova Olha អាយុ​២៨​ឆ្នាំ ជនជាតិ​អ៊ុយ​ក្រែ​ន ស្នាក់​នៅ​សណ្ឋាគារ​ហ្គូ​អ៊ី​ង ភូមិ​៥ ក្រុម​២៩ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

សូម​ជម្រាប​ផង​ដែរ​ថា កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ល្បាត​ក្នុង​មូលដ្ឋាន ដើម្បី​បង្ការ​បទល្មើស​ឆក់​លួច​ហើយ​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​៤​នាក់ ជិះ​ម៉ូតូ​ម៉ាក​ម៉ូតូ​ស៊ុ​យ​ស៊ូ​គី​លេ​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CK 9769 និង​ម៉ូតូ​សង់​ប៊ិ​ច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CD 3588 ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ស្ត្រី​ជនបរទេស​ម្នាក់ ដែល​កំពង់​ជិះ​ម៉ូតូ​កង់​បី ដៃ​កាន់​ទូរស័ព្ទ ឆក់​រួច​ជនសង្ស័យ​ព្យាយាម បើក​រត់គេច​ខ្លួន តែ​កម្លាំង​នគរបាល​ដេញ​តាម​ចាប់​បាន​នៅ​ផ្លូវ​សហព័ន្ធរ​ស្ស៊ី ចាប់​បាន​ជនសង្ស័យ​២​នាក់ នាំ​មក​ស្នាក់​ការ​ប៉ុស្តិ៍​សួរនាំ ។

ក្រោយ​ពី​សាក​សួរនាំ សមត្ថកិច្ច​នាំ​ជនសង្ស័យ​ស្វែងរក​ចាប់​បក្ខពួក​ដល់​ផ្ទះសំណាក់​៣៤២​ទៀត ដែល​ស្នាក់​នៅ​បន្ទប់​លេខ​២១៦ និង​២១៧ ជាន់​ទី​២ មាន​គ្នា​ចំនួន​៧​នាក់​ទៀត (​ស្រី​២​នាក់​) ក្នុង​នោះ​មាន​អ្នក​ពាក់ព័ន្ធ​តែ​ប្រុស​៣​នាក់​ទេ ក្រៅពី​នេះ​មិន​ពាក់ព័ន្ធ សមត្ថកិច្ច​អោយ​ត្រលប់​ទៅ​វិញ ហើយ​ចំណែក​ជនសង្ស័យ​សរុប​៥​នាក់ និង​ម៉ូតូ​២​គ្រឿង ឃាត់ខ្លួន​ប​ញ្ជូ​ល​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕