ភ្នំពេញ៖ កាលពីថ្ងៃទី ៤ ខែឧសភា កន្លងទៅថ្មីៗនេះ តួឯកប្រុសស្រីនៅក្នុងភាពយន្តថៃដែលកំពុងល្បីល្បាញ រឿង«និស្ស័យស្នេហ៍អាប» ឬ« InhumanKiss» លោក Sapol Assawamunkong និង កញ្ញា Minnie Phantira បានមកប្រទេសកម្ពុជា ដើម្បីជួបផ្ទាល់ជាមួយអ្នកគាំទ្ររាប់រយនាក់នៅរោងកុន លេជេន សាខាអេដិន ។

នៅក្នុងឱកាសនោះ គេសង្កេតឃើញថា មានអ្នកគាំទ្រកម្ពុជាជាច្រើនជាពិសេសយុវវ័យ បានចូលរួមទទួលយ៉ាងកក់ក្ដៅបំផុតសម្រាប់លោក Sapol Assawamunkong និង កញ្ញា Minnie Phantira ដែលបានធ្វើដំណើរពីព្រះរាជាណាចក្រថៃ មកដល់ព្រះរាជាណាចក្រកម្ពុជា ហើយមិនត្រឹមតែបានជួបផ្ទាល់ប៉ុណ្ណោះទេ អ្នកគាំទ្រក៏មានឱបានសំណេះសំណាល ក៏ដូចជាបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ ។

សូមបញ្ជាក់ថា រឿង «និស្ស័យស្នេហ៍អាប» ឬ« InhumanKiss» កំពុងចាក់បញ្ចាំងនៅរោងភាពយន្តលេជេន គ្រប់សាខា ក្នុងរាជធានីភ្នំពេញ និងសាខានៅខេត្តសៀមរាប ហើយចំពោះរឿងនេះទៀតសោត ក៏មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ហើយមានពាក្យសរសើរជាច្រើនថា ល្អមើលខ្លាំង ៕
សហការី KBN