កំពង់ចាម៖ ឆេងម៉េងឆ្នាំនេះ ស្រាបៀរកម្ពុជាត្រូវប៉ាន់ខ្លាំង ព្រោះមានអតិថិជនសួររកច្រើនស្ទើតែគ្រប់ហាងលក់ស្រាបៀរ និង ភេសជ្ជៈ បន្ទាប់ពីល្បីថាមានអតិថិជនបងប្អូនស្រី ៣នាក់ នៅស្រុកបាធាយ ខេត្តកំពង់ចាម ឈ្នះរង្វាន់ ៤០លានរៀល ពីក្រវិុលកំប៉ុងស្រាបៀរកម្ពុជា នៅកន្លែងសែនផ្នូរឆេងម៉េងតែម្តង។

ឈរទន្ទឹមគ្នាទាំង ៣ នាក់បងប្អូន បងស្រី ផូ ទូច ដែលជាអ្នកឃើញផ្ទាល់នូវរង្វាន់ ៤០លានរៀល លើក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ដែលខ្លួនគាស់នោះបានប្រាប់ទាំងទឹកមុខ សប្បាយរីករាយយ៉ាងខ្លាំងថា “ពេលដែលខ្ញុំឃើញរង្វាន់ ៤០លានរៀល នោះភ្លាម ខ្ញុំមានអារម្មណ៍ភ័យផងអរផង ខ្ញុំលួចមើលក្រវិលកំប៉ុងហ្នឹងម្នាក់ឯងម្តងហើយម្តងទៀត មុននឹងបង្ហាញទៅបងប្អូនខ្ញុំ ពេលដែលខ្ញុំឃើញច្បាស់ហើយ បង្ហាញទៅពួកគេ ពួកយើងស្រែកហ៊ោរសប្បាយ ខ្លាំងតែម្តង ហើយក៏អុជធូបអរគុណដល់ផ្នូរម៉ាកុងតែម្តងទៅ ព្រោះគិតថាពួកយើងសែនត្រូវហើយ ដែលទិញស្រាបៀរកម្ពុជាមកដាក់សែនជូនដូនតាយើងឆ្នាំនេះ។”

បងស្រីបន្តទៀតថា ប្រាក់រង្វាន់យើងនឹងចែកគ្នាបីនាក់បងប្អូនតែម្តង ព្រោះវាជារង្វាន់ដែល ជីដូនជីតាចែកអោយតាមរយៈស្រាបៀរកម្ពុជា ៕
អត្ថបទពាណិជ្ជកម្ម