ភ្នំពេញ៖ មានករណីបាត់ម៉ូតូឌ្រីមសង់សេ១២៥ពណ៌ខ្មៅស៊េរី២០១៧ ពាក់ស្លាកលេខតាកែវ 1N-1476 ហួសចិត្តមួយបានកេីតឡេីងដោយចូលដេកផ្ទះសំណាក់ស្រាប់តែភ្ញាក់ឡេីងបាត់ម៉ូតូ ហេីយម្ចាស់ផ្ទះសំណាក់មិនទទួលខុសត្រូវ និងស្នេីឲ្យលោកអធិការខណ្ឌជួយអន្តរាគមន៍ហេតុការនេះកេីតឡេីង កាលវេលាម៉ោង១និង១៥នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៩ នៅចំណុចផ្ទះសំណាក់ហ្គោលហៅស៍២ តាមផ្លូវ២៧១ ស្ថិតនៅសន្សំកុសល៤ សង្កាត់ បឹងទំពុន១ ខណ្ឌមានជ័យ ។

ជនរងគ្រោះមានឈ្មោះ ជេីង សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលសង្កាត់១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណេីតនៅស្រុកទ្រាំង ខេត្តតាកែវ បានរៀបរាប់ប្រាប់ឲ្យដឹងថា កាលវេលាម៉ោង៣និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បានចេញពីក្លឹបកម្សាន្ត ហេីយក៏យប់ជ្រៅពេក អត់ហានជិះទៅផ្ទះដោយខ្លាចចោរប្លន់ ឬក៏គ្រោះថ្នាក់ចរាចរណ៍ រួចក៏បបួលមិត្តភក្ដិ៣នាក់ ប្រុស២នាក់ និងស្រីម្នាក់ និងម៉ូតូ៣គ្រឿងម៉ាកធូរដេរ និងម៉ូតូស្គុបពី ចំណែកម៉ូតូគាត់ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ បានចូលផ្ទះសំណាក់ហ្គោលហៅស៍២ ជួលបន្ទប់១ គ្រែ២ និងមានសន្តិសុខនៅផ្ទះសំណាក់ បានយកសោចាក់ឲ្យត្រឹមត្រូវ និងហុចកូនសោឲ្យមករក្សាទុក ។

រួចហើយជនរងគ្រោះបានដេករហូតដល់ភ្លឺឡេីងក៏ភ្ញាក់ដេីម្បីប្រញាប់ទៅដូរសំលៀកបំពាក់ ដេីម្បីឆ្លៀតពេលប្រកបការងារផ្សេងទៀត ពេលទំនេរពីការសិក្សារកចំណូលប្រាក់បង់ការសិក្សាស្រាប់តែពេលចុះមកក្រោម បាត់ម៉ូតូគាត់តែម៉ូតូមិត្តភក្ដិស្គុបពី និងម៉ូតូធូដេរមិនបានបាត់ទេ ហេីយក៏សួរនាំសន្តិសុខថា ម៉េចបានជាបាត់ម៉ូតូគាត់ ដោយមានសោចាក់ម៉ូតូត្រឹមត្រូវ ក្រោយមកសន្តិសុខគាត់ឆ្លេីយមិនដឹងដែរ ហេីយសួរអ្នកមេីលមេការមេីលខុសត្រូវផ្ទះសំណាក់សុទ្ធតែឆ្លេីយមិនដឹង ហេីយបែរជាស្ដីបន្ទាស និងចោទប្រកាន់ថាពួកគាត់ទាំង៣នាក់ប្រេីល្បិច ប្រយ័ត្នខាងផ្ទះសំណាក់ប្ដឹងវិញ រួចក៏ប្រញាប់ជិះម៉ូតូមិត្តភក្ដិមកប្ដឹងនគរបាលប៉ុស្តិ៍ ដេីម្បីទាមទារសំណងថ្លៃម៉ូតូដែលបានបាត់ ។

បុរសរងគ្រោះបន្តថា គាត់មិនយល់ដែរគាត់បានទទួលកូនសោម៉ូតូមកពីណា មកចាក់តែគាត់ទទួលស្គាល់ថា ភ្លេចដកកូនសោម៉ូតូចេញពីម៉ូតូពិតមែន តែទោះជាមានសោម៉ូតូតែ សោចាក់កង់ម៉ូតូមានមកពីណា មានតែសន្តិសុខក្រុមហ៊ុនមាន ឬទ្ធិ ខូ អិល ធី ឌី អាចដឹងរឿងច្បាស់ ទេីបសុំប្ដឹងទៅបុរសសន្តិសុខត្រូវតែទទួលខុសត្រូវ ទាំងស្រុង ហេីយពេលមកដាក់ពាក្យបណ្ដឹងបានត្រឹមតែសមត្ថកិច្ចទទួលពាក្យបនណ្ដឹងហេីយ ខាងតំណាងក្រុមហ៊ុនបានត្រឹមយកកាតសម្គាល់ក្រុមហ៊ុនមួយសន្លឹកទុកនៅប៉ុស្តិ៍ ហេីយថាចាំទំនេរខាងសន្តិសុខចុះស៊ើបអង្កេតសិន តេីខុសមកពីសន្តិសុខ ឬមកពីមានចោរចូលបន្លំចូលផ្ទះសំណាក់លួច ។ ហេីយក្នុងនោះស្នេីឲ្យលោក តេង សុីណូ អធិការខណ្ឌមានជ័យ មេត្តាជួយរកយុត្តិធម៌ឲ្យគាត់ជានិស្សិតដែលក្រីក្របានម៉ូតូនេះជិះសំរាប់ធ្វេីការបានប្រាក់បង់លុយសាលាប៉ុណ្ណោះ បេីគ្មានម៉ូតូច្បាស់ជាយ៉ាប់ហេីយ ៕