កំពង់ចាម​+​ក្រចេះ ៖ ទឹកទន្លេ​មេគង្គ បាន​ហក់​ឡើង​ជាង​កន្លះ​ម៉ែត្រ នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ គឺ​ទឹក​ឡើង​ខុសរដូវ បាន​ធ្វើ​ឲ្យ​ស្ពាន​ប្រដឹស​ឬ​ស្សី​កោះ​ប៉ែន ក្នុង​ទីរួមខេត្ត​កំពង់ចាម បាន​របើក​ដាច់​ដោយ​កង់ និង​រោង​ក្យូ​ស​ផ្ទះទឹក​នៅ​តំបន់​រមណីយដ្ឋាន​កាំ​ពី ត្រូវ​ទឹក​ជន់​លិច​យ៉ាង​គំហុក ។

ទឹកទន្លេ​មេគង្គ ឡើង​ខុសធម្មតា នា​ពេល​នេះ ត្រូវ​បាន​គេ​បញ្ជាក់​ថា ដោយសារ​តែ​ភ្លៀង​ធ្លាក់ នៅ​ក្នុង​ប្រទេស​ឡាវ ដល់​កម្រិត​ជាង​៤០​មី​លី​ម៉ែត្រ និង​ធ្វើ​ឲ្យ​ទឹកទន្លេ​នៅ​ក្នុង​ប្រទេស​ឡាវ ហក់​ឡើង​ខ្ពស់​ជាង​កម្ពស់​ទឹក​ធម្មតា ប្រមាណ​ជា ២,៦០​ម៉ែត្រ ពោល​គឺ​មិនមែន​ដោយសារ​ការ​បើកទ្វារ​ទឹក​របស់​វា​រី​អគ្គិសនី​ណាមួយ​នៅ​កម្ពុជា​ទេ ។

ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ខុស​ប្រក្រតី បាន​ធ្វើ​ឲ្យ​ស្ពាន​ប្រដឹស​ឬ​ស្សី សម្រាប់​អ្ន​ទេសចរ ឆ្លង​ពី​ក្រុង​កំពង់ចាម ទៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ដាច់​ខូច​អស់​ប្រវែង​ប្រមាណ​ជា ១០០​ម៉ែត្រ ។ ទឹកទន្លេ​មេគង្គ បាន​ឡើងជា​លំដាប់​ប្រហែល​មួ​យស​ប្តា​ហ៍​សរុប​ទឹក​ឡើង​ប្រហែល​០,៨០​ម៉ែត្រ ធ្វើ​ឲ្យ​លិច​ស្ពាន​នៅ​កន្លែង​ខ្លះ មុន​នឹង​ដាច់ ។

ជាមួយ​គ្ន​នេះ​ដែរ នៅ​ឯ​ខេត្តក្រចេះ​វិញ រោង​ក្យូ​ស​ផ្ទះទឹក​ប្រមាណ​ជាង​៥០០​រោង​ក្យូ​ស​ផ្ទះ នៅ​តំបន់​រមណីយដ្ឋាន​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី ស្ថិត​នៅ​ក្នុង​ឃុំ​សំបុក​ស្រុក​ចិត្រ​បុរី ជាទី​សម្រាប់​ទទួលភ្ញៀវ​ទេសចរណ៍​ក្នុង​រដូវប្រាំង​ធ្លាក់​ខ្យល់​នេះ​ត្រូវ​បាន​ទឹកជំនន់​នា​រដូវប្រាំង​ជន់​លិច​យ៉ាង​គំហុក កាលពី​ល្ងាច​ថ្ងៃ​ទី​២០ មក​រា​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២២ មក​រា នេះ​នៅ​មិន​ទាន់​ស្រក​ទេ ។

ការ​ជន់​ឡើង​នៃ​ជំនន់​ទន្លេ​នា​រដូវប្រាំង​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ពលរដ្ឋ​នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ពួក​គាត់​ចាត់​ទុក​ថា​ជា​បម្រែបម្រួល​អាកាសធាតុ​ដែល​ពុំ​ធ្លាប់ ជួប​ប្រទះ​។ ព្រោះថា​រដូវប្រាំង​ជា​រដូវ​ទឹក​ស្រក​តែ​ឆ្នាំ​នេះ​រដូវប្រាំង​បែ​ជា​មាន​ទឹកជំនន់​ទៅ​វិញ ។

ពាក់​ព​ន្ធ័​ទៅ​នឹង​ការ​ជន់​ឡើង​ខុស​ប្រក្រតី​នៃ​ទឹកទន្លេ​មេគង្គ​នេះ មន្ត្រី​ជំនាញ​ជល​សាស្ត្រ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា ទឹកទន្លេ​មេគង្គ នៅ​ខេត្តកំពង់ចាម បាន​ហក់​ឡើង​ខ្ពស់​ជាង​ពេល​ធម្មតា ប្រមាណ​ជា​កន្លះ​ម៉ែត្រ មិនមែន​ដោយសារ​ការ​បើកទ្វារ​ទឹក​របស់​វា​រី​អគ្គិសនី​ណាមួយ​នៅ​កម្ពុជា​ទេ គឺ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ដល់​កម្រិត ៤៣​មី​លី​ម៉ែត្រ នៅ​ក្នុង​ប្រទេស​ឡាវ ។ ភ្លៀង​នេះ បាន​ធ្វើ​ឲ្យ​ទឹកទន្លេ​នៅ​ស្ថានីយ​លួង​ប្រ​បាង​ឡើង​ខ្ពស់​ជាង​ធម្មតា ដល់​ទៅ ២,៦០​ម៉ែត្រ កាលពី​ជាមួយ​ស​ប្តា​ហ៍​មុន ។

មន្ត្រី​ជំនាញ ក៏​បាន​ប្រកាស​ថា ទឹកទន្លេ​មេគង្គ នៅ​ខេត្តកំពង់ចាម អាច​ឡើង​ថែម​បន្តិចទៀត មុន​ស្រក​ទៅ​វិញ​។ នៅ​ថ្ងៃ​ទី​២១ ខែមករា​នេះ ទឹក​មាន​កម្ពស់ ៤,៥៥​ម៉ែត្រ ។ ស្ថានភាព​ជន់​ឡើង គឺ​នៅ​តែ​បន្ត​ជន់​ឡើងជា​ប្រចាំ​ដោយ​មិន​ថមថយ​នោះ​ទេ អ៊ីចឹង​ទេ​សូម​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ៕