ព្រៃវែង៖ បន្ទាប់ពីក្រុមកងវិស្វ័កកម្មទទួលបានគម្រោងធ្វើផ្លូរ និងដាក់លូរ អមសង្ខាផ្លូវដើម្បីឲ្យមានប្រព័ន្ធរំដោះទឹកស្អុយចេញ ពីផ្សារពោធិ៍កន្លែង រហូតមកដល់មុខមន្ទីរពេទ្យ បង្អែកស្រុកមេសាង និងការិយាល័យអប់រំ យុវជន និងកីឡា ស្រុក ណាមួយនៅទល់មុខសាលាស្រុក មេសាង តែម្តង បានប្រវែងជាង៣០០ម៉ែត្រ ប៉ុណោះស្រាប់តែដល់ផ្លូវទាល់ ដែលជាហេតុធ្វើឲ្យទឹកស្អុយចាល់ឡើងលិចគម្របលូវគាំងនៅទ្រឹង ជះក្លិនស្អុយឆ្អេះឆ្អាប ពេលតែផ្លូវ តែម្តង ។ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋ ទាំងអ្នកធ្វើដំណើរឆ្ងល់ថា គ្រាន់តែរឿងប៉ុណ្ណឹសោះ អាជ្ញាធរដោះស្រាយមិនចេញ ចោលអញ្ចឹងទៅ វិញ ។

ជុំវិញរឿងរ៉ាវខាងលើ ត្រូវបានលោក កែវ ពិសី អភិបាលស្រុកមេសាង ខេត្តព្រៃវែង បញ្ចាក់ថា បានជាប្រព័ទ្ធរំដោះទឹកស្អុយចេញមិនរួចនោះដោយសារ នៅកែងផ្លូវការិយាល័យ អប់រំកាលពីមុនមានប្រព័ន្ធប្រឡាយចាស់ដែរតែត្រូវពលរដ្ឋមួយចំនួនសាងសងផ្ទះចាក់ដីលុបបិទជិសអស់ហើយ តាំងពីរជាង១០ឆ្នាំមកម្លេះ បើគិតទៅ៣ទៅ៤ជំនាន់អភិបាលស្រុករួចមកហើយ ។

កន្លងមកលោកក៏បានសុំទៅខាងលោក ប្រធាន មន្ទីរពេទ្យ និង លោកការិយាល័យអប់រំស្រុកសុំចោះរបងទំហំ២cm ដើម្បីបូមទឹកស្អុយចេញ បង្ហូរទៅខាងក្រោយ តែពួកគាត់មិនព្រមសហការណ៍ ជាមួយយើងទេ ។ ទើបស្រុកតែងតែបង្ខំចិត្តបូមទឹកកាត់ផ្លូវចូលសាលាស្រុក២.តបានចូលទៅបឹង រយះជិត២ឆ្នាំមកហើយឲ្យតែទឹកចាល់គឺ បូមចេញ ចាលបូមចេញ ។ ហើយលោកអភិបាលស្រុកក៏ធ្លាប់បានធ្វើសំណើរដល់ទៅ ឯកឧត្តម ស៊ុន ចានថុល រដ្ឋមន្ត្រីក្រសួងសាធារណះការ និងដឹកជញ្ចូន ជិត២ឆ្នាំមកហើយរឿងពលរដ្ឋចាក់ដីលុបផ្លូវលូចាស់ ឲ្យជួយចុះជួយដោះស្រាយ ដែលនៅជាប់ការិយាល័យអប់រំស្រុកមេសាង តែមកដល់ពេលនេះនៅតែស្ងាត់ឈឹង គ្មានដំណឹងអ្វីទាំងអស់ ៕
សហការី KBN