ក្រុមហ៊ុនអុិនធឺណិត Today Communication គឺជាក្រុមហ៊ុនផ្តល់សេវាអុិនធឺណិត ប្រកបដោយគុណភាព ភាពជឿទុកចិត្ត និងភាពពេញចិត្តរបស់អតិថិជនបានចាប់ផ្តើម ដំណើរការប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ ២០១៦។ ចាប់តាំងពីប្រតិបត្តិការរបស់ខ្លួនកន្លង មកក្រុមហ៊ុនទទួលបានការគាំទ្រយ៉ាងច្រើនពីបណ្តាលក្រុមហ៊ុន និងសហគ្រាសជាច្រើន នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងតាខ្មៅ ទៅលើសេវាប្រកបដោយគុណភាព របស់ខ្លួន។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការយ៉ាងច្រើនពីសំណាក់អតិថិជនរបស់ខ្លួន ក្រុមហ៊ុនអុិនធឺណិត Today Communication បានសម្រេចពង្រីកបណ្តាញចែកចាយរបស់ ខ្លួនទៅកាន់ខេត្តក្រុងចំនួន ៤បន្ថែមលើទីតាំងដែលក្រុមហ៊ុនកំពុងប្រតិបត្តិការដូចជា ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងក្រុងបាវិត។

លោក ចន្ធី សុធន ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនអុិនធឺណិត Today Communication មានប្រសាសន៍ថា “នេះគ្រាន់តែជាដំណាក់កាលទី ១ប៉ុណ្ណោះក្នុងការពង្រីកបណ្តាញចែក ចាយទៅតាមបណ្តាលខេត្តក្រុងផ្សេងៗ។ ក្រុមហ៊ុនក៏កំពុងតែត្រៀមពង្រីកទៅតាម បណ្តាលខេត្តក្រុងផ្សេងទៀតក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ ព្រោះយើងមានធនធាន មនុស្សពូកែៗជាច្រើន ហើយផ្នែកខាងឧបករណ៏បច្ចេកទេសក៏បានត្រៀមរួចរាល់ផងដែរ។”
លោក ស៊ុយ ចន្ធា ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុនអុិនធឺណិត Today Communication ក៏បានបញ្ជាក់ថា “យើងទទួលបានសំនួរ ក៏ដូចជាសំណូមពរពីអតិថិជន ជាច្រើនសម្រាប់បណ្តាញចែកចាយតាមបណ្តាលខេត្តក្រុងផ្សេងៗ ហើយពេលនេះយើងខ្ញុំ សប្បាយចិត្តដែលបានបំពេញតាមតម្រូវការរបស់អតិថិជនដែលបានផ្តល់សេចក្តីទុកចិត្ត មកលើយើងខ្ញុំ។ ដើម្បីជាការដូរចំពោះការពង្រីកបណ្តាញចែកចាយនេះក្រុមហ៊ុននឹងមាន ជាការដូរបញ្ចុះតម្លៃរហូតដល់ទៅ ៩៩.៩៩ ដុល្លាក្នុងមួយឆ្នាំដល់បណ្តាលក្រុមហ៊ុន និងសហគ្រាសទាំងឡាយណាដែលបានតរភ្ជាប់ជាមួយបណ្តាញអុិនធឺណិតរបស់យើងខ្ញុំ ចំនួន ៩៩ អតិថិជនដំបូងប៉ុណ្ណោះ។”

លោក ចន្ធាបានបន្ថែមថាអតិថិជនទាំងអស់អាចជ្រើសរើសកញ្ចប់សេវាអុិនធឺណិតផ្សេងៗ តាមតម្រូវការ ដែលបច្ចុប្បន្នក្រុមហ៊ុនមានសេវាអុិនធឺណិត ៤ធំៗជាចំបងដូចជា៖ ទី ១ Dedicated Broadband Internet (DBI) ជាដំណោះស្រាយអុិនធឺណិតសម្រាប់សហគ្រាស ឬអង្គភាពដែលមានការប្រើប្រាស់ច្រើន និងមានតម្រូវការល្បឿនលឿន។ ទី ២ Business Broadband Internet (BBI) ជាដំណោះស្រាយអុិនធឺណិតសម្រាប់អាជីវកម្ម។ ទី ៣ Today xFast ជាដំណោះស្រាយអុិនធឺណិតដែលមានល្បឿនធំជាកញ្ចប់សម្រាប់តម្រូវការ អាជីវកម្មនានា។ និងទី ៤ Today Fiber ជាដំណោះស្រាយអុិនធឺណិតសម្រាប់គេហដ្ឋាន។ លើសពីនេះក៏មានជាកញ្ចប់សេវាផ្សេងៗទៀតដូចជា Dark Fiber, Layer-2 VPN (DPLC), Today Co-Location និង Value Added Services។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 023/070215577 ឬតាមរយៈ Facebook Messenger “TODAY ISP” ឬគេហរទំព័រ www.today.com.kh។